ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
ឆ្នាំវក ទីបំផុតលាភក្រៅសម្រុកចូលមកច្រើនណាស់ ដោយធ្វើឲ្យមានមាសប្រាក់ចូលច្រើនខុសធម្មតា។ ជាហេតុដែលធ្វើឲ្យអ្នកអាចក្លាយជាអ្នកមានក្នុងរយៈពេលមួយយប់ដោយមិនដឹងខ្លួន។
ឆ្នាំម្សាញ់
ឆ្នាំម្សាញ់ ខួរក្បាលនឹងចាប់ផ្តើមបង្វិលត្រូវកន្លែង ដោយធ្វើឲ្យអ្នកអាចទទួលបានគំនិតថ្មីមួយដែលធ្វើឲ្យអ្នកអាចប្រមូលបានទ្រព្យចូលមកច្រើន។ ដូចនេះ អ្នកនឹងមានលុយច្រើនក្នុងដៃតែម្តង។
ឆ្នាំជូត
ឆ្នាំជូត មានគំនិតច្នៃប្រឌិតខ្ពស់ ថែមទាំងមាននិស្ស័យជាមួយលាភ។ ជាហេតុដែលធ្វើឲ្យគេអាចផលិតបានលុយយ៉ាងច្រើន។ ដូចនេះ ក្នុងជីវភាពនឹងចាប់ផ្តើមងាយស្រួលទៅៗ៕