ក្រៅពីគ្មានពេលវេលាហាត់ប្រាណ ឬគ្មានទម្លាប់ល្អក្នុងការរស់នៅ ការមានទម្លាប់បរិភោគខុសក៏អាចធ្វើឲ្យអ្នកធាត់បានដែរ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងណែនាំប្រាប់អ្នកពីទម្លាប់បរិភោគអាហារទាំង៧ដែលអាចធ្វើឲ្យអ្នកស្គមបាន។
មិនញ៉ាំស្រា
ស្រាគឺជាសារធាតុដែលអាចធ្វើឲ្យអ្នកធាត់ដោយមិនដឹងខ្លួន ដោយសារតែក្រោយពេលដែលអ្នកញ៉ាំស្រារួច វានឹងជម្រះចោលអាហារដែលល្អចំពោះសុខភាពអ្នកពអស់ ម្យ៉ាងទៀតវានឹងកកជាអាស៊ីតខ្លាញ់ក្នុងរាងកាយអ្នកដែលអាចធ្វើឲ្យអ្នកធាត់បាន។
កាត់បន្ថយជាតិស្ករ
អ្នកត្រូវតែកាត់បន្ថយញ៉ាំភេសជ្ជៈ ឬអាហារមួយចំនួនដែលមានជាតិស្ករខ្ពស់ ព្រោះបើអ្នកញ៉ាំក្នុងរយៈពេលយូរ វាអាចធ្វើឲ្យអ្នកមិនអាចស្រកទម្ងន់បានឡើយ ថែមទាំងធាត់ជាងមុនទៀតផង។
ញ៉ាំប្រូតេអ៊ីនចំនួន៨០ក្រាមក្នុងមួយថ្ងៃ
នៅពេលដែលអ្នកចង់ស្រកទម្ងន់ ប្រូតេអ៊ីននេះគឺសំខាន់ណាស់ ព្រោះវាក៏អាចជួយកាត់ជាតិខ្លាញ់ដែលមានក្នុងរាងកាយអ្នកបានដែរ ថែមទាំងអាចជួយទ្រទ្រង់រាងកាយអ្នកបានទៀតផង ដូចនេះអ្នកគួរតែបរិភោគអាហារដែលមានប្រូតេអ៊ីនមួយចំនួនដូចជា ៖ សាច់ទ្រូងមាន់ ឬទឹកដោះគោជូររសជាតិដើមដែលគ្មានជាតិស្ករ។
ញ៉ាំតិចតែច្រើនពេល
អ្នកត្រូវតែបរិភោគតិច ប៉ុន្តែចែកជាច្រើនពេល ដោយ៣ទៅ៤ម៉ោងអ្នកត្រូវតែញ៉ាំម្តង ទើបអ្នកអាចស្រកទម្ងន់បាន ព្រោះបើអ្នកមិនញ៉ាំក្នុងរយៈពេលយូរ វាអាចធ្វើឲ្យអ្នកពិសារកាន់តែច្រើនជាងមុន ហើយបើអ្នកបរិភោគច្រើនក្នុងមួយពេល វាក៏អាចធ្វើឲ្យអ្នកធាត់ដូចគ្នា ដូចនេះវិធីដែលល្អគឺអ្នកត្រូវតែញ៉ាំតិចក្នុងមួយពេលៗ ហើយ៣ទៅ៤ម៉ោងញ៉ាំម្តង នោះអ្នកនឹងអាចមានរាងដែលស្អាតមួយ៕