ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
នារីដែលកើតក្នុងឆ្នាំខាលថ្វីត្បិតតែរាងឆេវឆាវបន្តិច មាត់លឿនដោយមានអ្វីនិយាយនឹង ប៉ុន្តែបុរសដែលជាអ្នកមានបែរជាចូលចិត្តមនុស្សស្រីបែបនេះទៅវិញ ហើយចង់ដណ្តឹងធ្វើជាប្រពន្ធទៀតផង។ ជាហេតុដែលធ្វើឲ្យគេមានលុយចាយពេញដៃក្រោយពេលដែលរៀបការរួច។ ដូចនេះ នឹងមិនសូវឈឺក្បាលរឿងខ្វះខាតទៀតទេ។
ឆ្នាំមមី
មនុស្សស្រីដែលកើតក្នុងឆ្នាំមមី អាចនិយាយបានថាជាសរសរក្នុងផ្ទះ។ ជាពិសេស មិនថាមុខរបរ ឬការងាររបស់គេទេតែងតែអាចទទួលបានជោគជ័យទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយរៀបការរួច ប្តីនឹងស្រឡាញ់ខ្លាំងណាស់ ដោយធ្វើឲ្យគេអាចរស់នៅបានសុខស្រួល មិនងាយរស់ក្នុងជីវភាពខ្វះខាតនោះឡើយ។
ឆ្នាំថោះ
នារីដែលកើតក្នុងឆ្នាំថោះ មិនថាអាយុប៉ុន្មានទេគឺតែងតែមានមន្តស្នេហ៍ខ្លាំងជានិច្ច។ ជាពិសេស គេមានចិត្តដែលល្អ ថែមទាំងមានគំនិតវិជ្ជមានផងដែរ។ ជាហេតុដែលធ្វើឲ្យគេតែងតែជួបនឹងរឿងល្អៗ។ មិនត្រឹមតែប៉ុណ្ណោះ គេក៏អាចទទួលបានការមើលថែទាំពិសេសពីស្វាមីផងដែរ។ ដូចនេះ ជីវភាពរស់នៅប្រចាំថ្ងៃនឹងមិនលំបាកនោះទេ។
ឆ្នាំកុរ
មនុស្សស្រីដែលកើតក្នុងឆ្នាំកុរ ធ្វើការងារអ្វីក៏តាមលំដាប់លំដោយផងដែរ ដោយមិនធ្វើរឿងនាំឲ្យខកខាននោះទេ។ ជាពិសេស គេមិនសូវខ្វះលុយចាយឡើយក្រោយរៀបការរួច ព្រោះប្តីស្រឡាញ់គេខ្លាំងដោយតែងតែដាក់លុយក្នុងកុងឲ្យចាយជានិច្ច។ ដូចនេះ ជីវភាពនឹងមិនលំបាកទេក្រោយរៀបការរួច៕