ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអាចធ្វើឲ្យប្រដាប់ភេទរបស់បុរសមានលក្ខណៈរឹងមាំ។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែគេងឲ្យបានគ្រប់ម៉ោង ព្រោះការគេងបានគ្រប់គ្រាន់ នឹងធ្វើឲ្យអ្នកមានកម្លាំង។ ដូចនេះ ប្រដាប់ភេទរបស់អ្នកក៏អាចប្រែជាខ្លាំងដូចគ្នា។ ជាពិសេស បើយប់ឡើងអ្នកហត់ខ្លាំង គួរតែទុកដល់ពេលព្រឹកទើបធ្វើការរួមភេទ ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព។
- ការរួមភេទគួរតែមានកម្រិត មិនគួររួមភេទហួសកំណត់នោះទេ ព្រោះការតែងតែរួមភេទច្រើនពេកនឹងធ្វើឲ្យប្រដាប់ភេទរបស់អ្នកមិនរឹងមាំឡើយ ដោយអាចធ្លាក់ចុះគុណភាពបាន។
- ក្នុងពេលធម្មតា អ្នកគួរតែកុំសូវបរិភោគអាហារដែលមានផ្ទុកជាតិស្ករខ្ពស់ អំបិលខ្ពស់ និងខ្លាញ់ខ្ពស់ ទើបអាចការពារប្រដាប់ភេទរបស់អ្នកឲ្យមានសុខភាពល្អបាន។ ដូចនេះ របបអាហាររបស់អ្នកគួរតែគ្រប់គ្រងឲ្យបានល្អ ទើបប្រដាប់ភេទមានលក្ខណៈរឹងមាំ។
- មុនពេលចូលគេង អ្នកអាចងូតទឹកក្តៅបាន ព្រោះវាអាចជួយបន្ធូរអារម្មណ៍ ថែមទាំងជួយឲ្យអ្នកគេងលក់ស្រួល។ ដូចនេះ ប្រដាប់ភេទរបស់អ្នកក៏ប្រែជាខ្លាំង និងរឹងមាំផងដែរ៕