ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្នកម្តាយដែលអាចធ្វើឲ្យកូនក្នុងផ្ទៃឆ្លាតខ្លាំង។ តើមានអ្វីខ្លះទៅ?
ប្រសិនជាអ្នកម្តាយមានអាយុចាប់ពី២៥ឆ្នាំរហូតដល់៣០ជាងឆ្នាំ ពរពោះកូនក្នុងផ្ទៃ កូនកើតមកនឹងឆ្លាតណាស់ ព្រោះជាអាយុដែលល្អបំផុតក្នុងការមានផ្ទៃពោះ។ ជាពិសេស បើក្នុងកំឡុងពេលមានផ្ទៃពោះ អ្នកម្តាយបរិភោគគ្រប់គ្រាន់ ដោយស្រូបយកសារធាតុចិញ្ចឹមបានគ្រប់ នឹងធ្វើឲ្យកូនក្នុងផ្ទៃមានប្រាជ្ញាខ្ពស់ណាស់។ មិនត្រឹមតែប៉ុណ្ណោះ អ្នកម្តាយដែលតែងរក្សាអារម្មណ៍សប្បាយ ចិត្តដែលស្ងប់ មិនមានទុក្ខលំបាក នោះកូនកើតមកនឹងពូកែណាស់ ព្រោះខួរក្បាលគេលូតលាស់បានល្អ ហើយកូនក៏មានចរិតដែលរួសរាយផងដែរ។ ចុងក្រោយ អ្នកម្តាយដែលតែងប្រើខួរក្បាលច្រើន នឹងធ្វើឲ្យកូនក្នុងផ្ទៃឆ្លាតគ្មាននរណាដូចនោះឡើយ៕