ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
បុគ្គលឆ្នាំកុរ ជាមនុស្សដែលតែងប្រឹងប្រែងក្នុងការរកលុយជានិច្ច ដោយគេតែងគិតថាចាយមិនគ្រប់។ ជាពិសេស គេមិនដែលគិតថាហត់ឡើយ ដោយគេតែងបង្វិលចំណាប់អារម្មណ៍គេមករឿងរកលុយរាល់ថ្ងៃ។ ដូចនេះ ប្រាក់ដែលគេចាយចេញ ក៏អាចរកមកវិញទ្វេដងដែរ។
ឆ្នាំថោះ
នារីឆ្នាំថោះ នៅពេលដែលចាយលុយកាន់តែច្រើន ប្តីនឹងរកលុយបានកាន់តែច្រើន ព្រោះគេជាបុគ្គលដែលតែងនាំលាភជូនស្វាមីជានិច្ច។ ដូចនេះ ទ្រព្យដែលប្តីគេរកបាន គឺមិនតិចឡើយ ដោយអាចចាយបានក្នុងរយៈពេលយូរ។
ឆ្នាំខាល
បុគ្គលឆ្នាំខាល ជាមនុស្សដែលចេះចាយលុយ ហើយក៏ចេះរកលុយចូលមកដែរ។ ប្រាក់ដែលគេរកបានគឺអាចខ្ពស់ទៅៗ ដោយគ្មានកន្លែងដាក់ឡើយ។ ដូចនេះ គេនឹងមិនខ្លាចចាយលុយទេ ព្រោះលុយដែលរកបានគឺច្រើនរាល់ថ្ងៃ៕