ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេល៥ដែលមិនអាចងូតទឹកបាន ព្រោះអាចគ្រោះថ្នាក់។ តើមានពេលណាខ្លះទៅ?
- ក្រោយពេលដែលអ្នកទើបតែញ៉ាំឆ្អែត មិនគួរចូលងូតទឹកភ្លាមនោះទេ ព្រោះវាអាចជួយឲ្យក្រពះ និងពោះវៀនអ្នកមិនអាចដំណើរការបានល្អឡើយ ដោយធ្វើឲ្យអាហារមិនអាចរំលាយបានឡើយ។
- ក្រោយពេលដែលស្រវឹង ក៏មិនគួរងូតទឹកភ្លាមដែរ ព្រោះអាចធ្វើឲ្យសម្ពាធឈាមរបស់អ្នកធ្លាក់ចុះ ដោយធ្វើឲ្យអ្នកអាចប្រឈមនឹងអាការៈវិលមុខខ្លាំងណាស់។
- ក្រោយពេលដែលហាត់ប្រាណរួចភ្លាម ក៏មិនអាចងូតទឹកបានដែរ ព្រោះវាអាចធ្វើឲ្យឈាមក្នុងរាងកាយមិនអាចផ្គត់ផ្គង់ទៅគ្រប់ផ្នែកបាន ដោយធ្វើឲ្យអ្នកអាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។
- មុននិងក្រោយម៉ាស្សាចំនួនមួយម៉ោង ក៏មិនមែនជាពេលក្នុងការងងូតទឹកដែរ ព្រោះអាចធ្វើឲ្យរាងកាយអ្នកខ្វះឈាម និងអុកស៊ីសែន ដោយធ្វើឲ្យអ្នកអាចកើតមានអាការៈវិលមុខ និងចង់ក្អួតជាដើម។
- បើអ្នកចាក់អាំងសូលីនភ្លាម ហើយចូលងូតទឹកភ្លាម នឹងធ្វើឲ្យអ្នកងាយប្រឈមនឹងការធ្លាក់ចុះនៃជាតិស្ករ ដោយធ្វើឲ្យអ្នកវិលមុខតែម្តង។ ដូចនេះ អ្នកមិនគួរងូតទឹកក្នុងពេល៥នេះទេ៕