មនុស្សភាគច្រើនគិតថា ការខូចខាតរបស់ថ្លើមកើតឡើងដោយសារតែការញ៉ាំគ្រឿងស្រវឹងច្រើនៗ និងការជក់បារី។ ប៉ុន្តែរឿងនេះមិនមែនតែងតែពិតប្រាកដទាំងអស់នោះទេ។ អ្នកខ្លះអាចនឹងមានជំងឺថ្លើមបានដែរទោះបីជាមិនបានញ៉ាំគ្រឿងស្រវឹងក៏ដោយ។ ជំងឺនេះហៅថា ជំងឺខ្លាញ់រុំថ្លើមមិនមែនគ្រឿងស្រវឹង។ ខណៈពេលដែលជំងឺនេះច្រើនតែអាចរកឃើញតាមរយៈការថតអេកូ តែយកល្អគួរតែស្វែងយល់អំពីរោគសញ្ញារបស់វាផង។
ការហើមពោះ
វាគឺជាអាការៈដំបូងគេ ហើយក៏កើតឡើងដោយសារតែការប្រមូលផ្តុំជាតិទឹកក្នុងប្រហោងពោះដែរ។ ខណៈពេលដែលមានហេតុផលច្រើននៅពីក្រោយរឿងនេះមែននោះ តែជំងឺខ្លាញ់រុំថ្លើមដោយមិនមែនគ្រឿងស្រវឹងក៏ជាផ្នែកមួយរបស់វាដែរ។ ចាប់តាំងពីថ្លើមដើរតួនាទីដ៏សំខាន់ក្នុងការច្រោះជាតិពុលក្នុងខ្លួនមក ការដែលខូចមុខងារថ្លើមគ្រាន់តែធ្វើឲ្យវាពិបាកច្រោះជាតិពុលចេញពីក្នុងខ្លួន និងលេចទឹកចូលទៅក្នុងប្រហោងពោះប៉ុណ្ណោះ។
រីកសរសៃឈាម
ចាប់តាំងពីការកើនឡើងជាតិពុលកើតមាននៅពេលដែលមុខងារថ្លើមថយចុះមក សរសៃឈាមក៏ចាប់ផ្តើមរីកធំ ដែលជាហេតុនាំឲ្យយើងមើលឃើញសរសៃរីកធំៗនៅក្រោមស្បែកតែម្តង។
សុដន់មនុស្សប្រុសរីកធំ
ខណៈពេលដែលអាការៈនេះអាចបង្ហាញដឹងអំពីរឿងច្រើនមែន តែជំងឺខ្លាញ់រុំថ្លើមដោយសារមិនមែនគ្រឿងស្រវឹងក៏ជាផ្នែកមួយរបស់វាដែរ។ បុរសគួរតែសង្ស័យអំពីរឿងនេះផងនៅពេលជួបបញ្ហាសុដន់ខ្លួនរីកធំ។
អណ្តើករីកធំ
អណ្តើកដើរតួនាទីច្រើនណាស់ចំពោះរាងកាយមនុស្ស បញ្ចេញជាតិពុល និងជាផ្នូរកប់ខ្មោចគ្រាប់ឈាមក្រហម និងគ្រាប់ឈាមផ្សេងៗទៀត។ ការរីកធំរបស់អណ្តើក៏ជាសញ្ញាមួយដែលបញ្ជាក់ថា ប្រពន្ធភាពស៊ាំស្ថិតក្នុងសភាពគ្រោះថ្នាក់ហើយ។
ស្បែកទៅជាពណ៌លឿង
ការដែលស្បែកទៅជាពណ៌លឿងបែបនេះ វាអាចជាសញ្ញាមួយនៃជំងឺថ្លើម ហើយបើសិនជាអ្នកមានជំងឺខ្លាញ់រុំថ្លើមដោយសារមិនមែនគ្រឿងស្រវឹង ក៏ចេញជាអាការៈបែបនេះដូចគ្នាដែរ៕