ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទង្វើមួយចំនួនរបស់បុរសដែលធ្វើឲ្យនារីងាយប្រឈមនឹងមហារីកមាត់ស្បូន។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលបុរសម្នាក់មានដៃគូរួមភេទច្រើន នឹងងាយចម្លងមេរោគមកឲ្យនារីដែលជាប្រពន្ធ ឬសង្សារខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យមនុស្សស្រីងាយកើតមហារីកមាត់ស្បូនដោយមិនដឹងខ្លួនតែម្តង។
- នៅពេលដែលមនុស្សប្រុសមិនប្រើស្រោមអនាម័យការពារ ដោយចេះតែរួមភេទផ្តេសផ្តាស នោះមនុស្សស្រីនឹងងាយឆ្លងរោគពីអ្នកខ្លាំងណាស់ ដោយធ្វើឲ្យស្បូនគេអាចប្រឈមនឹងមហារីកគ្រប់ពេល។ ដូចនេះ បើអ្នកមិនចង់ឲ្យប្រពន្ធរបស់អ្នកប្រឈមនឹងមហារីកមាត់ស្បូន អ្នកមិនគួរមានដៃគូច្រើនឡើយ៕