ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអាចធ្វើឲ្យថ្លើមអ្នកកើតមានជំងឺដោយមិនដឹងខ្លួន។ តើមានអ្វីខ្លះទៅ?
ការលេងទូរស័ព្ទ ការញ៉ាំស្រា និងការបរិភោគអាហារមុនពេលចូលគេង នឹងធ្វើឲ្យប៉ះពាល់ដល់ដំណេកពេញមួយយប់របស់អ្នកណាស់។ ប្រសិនជាគេងមិនឆ្អែត ព្រឹកឡើងនឹងក្រោកមិនរួច ថែមទាំងគ្មានអារម្មណ៍ក្នុងការធ្វើអ្វីឡើយ ដោយអស់កម្លាំងខ្លាំងណាស់។ នៅពេលដែលយូរទៅ នឹងធ្វើឲ្យថ្លើមអ្នករងសម្ពាធជាខ្លាំង។ ដូចនេះ ប្រសិនជាចង់ការពារថ្លើម អ្នកគួរតែគេងឲ្យគ្រប់៨ម៉ោង។ ជាពិសេស ចន្លោះម៉ោង១១ ដល់ម៉ោង៣ ជាពេលដែលថ្លើមបញ្ចេញជាតិពុល។ ថ្លើមអាចបញ្ចេញជាតិពុលអស់បានលុះត្រាតែអ្នកគេងលក់ស្ងប់ក្នុងចន្លោះម៉ោងនោះ៕