យោងទៅតាមការស្រាវជ្រាវថ្មីបានឲ្យដឹងថា បើសិនជាសម្ពាធឈាមអ្នកឡើងខ្ពស់ អ្នកនឹងត្រូវការចំណាយលុយដើម្បីព្យាបាលជំងឺនេះកាន់តែច្រើនដែរ។ យោងទៅតាមការសិក្សាថ្មីបានឲ្យដឹងថា តម្លៃព្យាបាលជំងឺលើមនុស្សពេញវ័យដែលមានជំងឺលើសសម្ពាធឈាមនៅសហរដ្ឋអាមេរិកអាចឡើងខ្ពស់ជាងជំងឺផ្សេងៗទៀតរហូតដល់ ១៩២០ដុល្លា។
ការសិក្សានេះបានធញវើឡើងរយៈពេលច្រើនជាង ១២ឆ្នាំ និងមុនពេលកើតជាក្បួនណែនាំលើសម្ពាធឈាមក្នុងឆ្នាំ ២០១៧។ ក្នុងពេលនោះ សមាគមន៍ជំងឺបេះដូងអាមេរិក និងសាលជំងឺបេះដូងអាមេរិកបានឲ្យនិយមន័យការលើសសម្ពាធឈាមថា ជំងឺនេះលើសបានលុះត្រាតែសម្ពាធឈាមពី ១៣០/៨០ឡើងទៅ ដែលពីមុនគេត្រូវពី ១៤០/៩០ឡើងទៅ។
យ៉ាងណាមិញ អ្នកស្រាវជ្រាវបានផ្លាស់ប្តូរការរកឃើញចំពោះទិន្នន័យសម្រាប់ជំងឺនេះដែរដូចជា ប្រវត្តិនៃការកើតជំងឺដាច់សរសៃឈាមខួរក្បាល ឬទឹកនោមផ្អែម។ គេបានរកឃើញថា នៅពេលប្រៀបធៀបជាមួយអ្នកគ្មានជំងឺឡើសសម្ពាធឈាម អ្នកដែលមានជំងឺលើសសម្ពាធឈាមត្រូវការចំណាយលុយច្រើនជាង ២.៥ដងក្នុងការសម្រាកក្នុងមន្ទីរពេទ្យ និងស្ទើរតែច្រើនជាងអ្នកគេពីរដងឯណោះសម្រាប់ការពិគ្រោះជំងឺក្រៅ។
លទ្ធផលនៃការសិក្សានេះត្រូវបានចុះផ្សាយក្នុងថ្ងៃទី ៣០ ខែឧសភា នេះក្នុងសារព័ត៌មាន Journal of The American Heart Association៕