របបអាហារដែលអ្នកបរិភោគប្រចាំថ្ងៃ គឺពិតជាដើរតួយ៉ាងសំខាន់ ក្នុងការជួយបង្ការជំងឺខ្លាញ់រុំថ្លើម មិនអោយកើតមាន ។ ជាការពិតការបរិភោគអាហារអោយបានត្រឹមត្រូវ គឺអាចជួយស្ថានភាពជំងឺនេះ អោយធូរស្រាលជាងមុនបាន។
ខាងក្រោមនេះ គឺជារបបអាហារដែលអ្នកគួរទទួលទាន ប្រសិនបើអ្នកមានជំងឺនេះ ៖
កុំទទួលទានអាហារដែលសម្រាំងជាតិកាបូអ៊ីដ្រាតចេញ។ ប្រភពអាហារដែលផ្តល់ថាមពល ល្អបំផុតដែលអ្នកគួរទទួលទានមាននដូចជា៖ ដំឡូងបារាំង, គ្រាប់ធញ្ញជាតិ និងពោត។
- ចៀសវាងពីអាហារដែលសម្រាំងជាតិស្ករចេញ។ ការបរិភោគអាហារ ឬផឹកភេសជ្ជៈដែលសម្រាំងជាតិស្ករចេញ គឺនឹងផ្តល់ផលអាក្រក់សម្រាប់អ្នក ប្រសិនបើអ្នកមានជំងឺខ្លាញ់រុំថ្លើម។ ការចៀសឆ្ងាញពីអាហារប្រភេទនេះ អាចជួយគ្រប់គ្រងប្រតិកម្មប្រឆាំងនឹងអាំងស៊ុយលីន និងភាពធាត់បាន។
- បង្កើនការទទួលទានអាហារដែលមានផ្ទុកជាតិសសៃខ្ពស់ ។ ប្រភេទផ្លែឈើ,បន្លែ, គ្រាប់ធញ្ញជាតិ,សណ្តែកដី គឺជាប្រភពដ៏ល្អនៃអាហារដែលមានផ្ទុកជាតិសសៃខ្ពស់។ ពួកវាក៏អាចជួយអ្នកក្នុងការគ្រប់គ្រងកម្រិតជាតិស្ករ និងកូឡេស្តេរ៉ូលក្នុងឈាមបានដែរ។
- ជ្រើសរើសយកអាហារដែលមានផ្ទុកជាតិខ្លាញ់ល្អ។ ខ្លាញ់ទាំងអស់ គឺមិនដូចគ្នាទេ។ ជាការពិតមានប្រភេទខ្លាញ់មួយចំនួន គឺអាចផ្តល់ជាប្រយោជន៍ដល់រាងកាយអ្នក។ ប្រភេទអាហារដែលមានផ្ទុកខ្លាញ់ល្អមានដូចជា ត្រី, សណ្តែកដី, គ្រាប់ធញ្ញជាតិ, ផ្លែបឺរ និងប្រេងបន្លែជាដើម។
- ចៀសវាងប្រភេទអាហារដែលមានផ្ទុកខ្លាញ់អាក្រក់។ ការកំណត់ថាប្រភេទអាហារណា ដែលមានផ្ទុកខ្លាញ់ប្រភេទនេះ គឺងាយស្រួលក្នុងការសម្គាល់នោះទេ ព្រោះជាធម្មតាវានឹងឆាប់កក ជាងប្រភេទអាហារធម្មតា។ ពួកវាមានដូចជា សាច់សត្វដែលជាប់ខ្លាញ់, បឺរ និងប្រូម៉ាតជាដើម ៕