ប្រសិនជាអ្នកម្តាយដឹងពីពេលដែលត្រូវពិសារទឹក នោះខួរក្បាលកូនក្នុងផ្ទៃនឹងលូតលាស់ដ៏កំពូលតែម្តង។ តើអ្នកម្តាយគួរតែញ៉ាំទឹកក្នុងពេលណាទៅ?
- ក្រោយពេលដែលអ្នកម្តាយក្រោកពីគេង គួរតែញ៉ាំទឹកមួយកែវ ព្រោះឆ្លងកាត់រយៈពេលមួយយប់ រាងកាយអ្នកបានបាត់បង់ជាតិទឹកហើយ។ ដូចនេះ ក្រោយពេលដែលអ្នកម្តាយពិសារទឹករួច មិនត្រឹមតែអាចធ្វើឲ្យស្បែកអ្នកមានសំណើមទេ ថែមទាំងធ្វើឲ្យកូនក្នុងផ្ទៃក៏អាចទទួលបានទឹកគ្រប់គ្រាន់ដែរ។
- មុនពេលអ្នកម្តាយចូលគេងមួយម៉ោង អាចញ៉ាំទឹកបាន ព្រោះសារធាតុទឹកនេះអាចជួយប៉ូវសារធាតុទឹកក្នុងរាងកាយអ្នកម្តាយ។ ប៉ុន្តែមិនគួរញ៉ាំច្រើនឡើយ ព្រោះអាចធ្វើឲ្យអ្នកគេងលក់មិនបានស្រួលឡើយ ដោយតែងក្រោកឡើងមកបត់ជើងតូចជានិច្ច៕