ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីប្រភេទអ្នកម្តាយដែលអាចធ្វើឲ្យកូនក្នុងផ្ទៃមានរូបរាងមិនគ្រប់។ តើមានអ្វីខ្លះទៅ?
- មុន និងក្នុងពេលមានផ្ទៃពោះ អ្នកម្តាយមិនគួរញ៉ាំស្រាឡើយ ដោយមិនគួរប៉ះពាល់សូម្បីតែបន្តិច ព្រោះក្នុងស្រាមានសារធាតុដែលអាចធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនគ្រប់រូបរាងឡើយ។ ដូចនេះ ប្រសិនជាអ្នកម្តាយសម្រេចចិត្តចង់បានកូន អ្នកគួរតែចៀសពីការញ៉ាំស្រា។
- ក្រោយពេលដែលអ្នកម្តាយមានផ្ទៃពោះ មិនថាឆ្កែ ឬឆ្មារទេ អ្នកមិនគួរចិញ្ចឹមឡើយ ព្រោះរោមនៃសត្វចិញ្ចឹមទាំងនោះអាចធ្វើឲ្យប៉ះពាល់ដល់រូបរាងកូនក្នុងផ្ទៃ។ ជាពិសេស បើអ្នកឆ្លងជំងឺពីសត្វទាំងនោះ នឹងធ្វើឲ្យភ្នែកកូនក្នុងផ្ទៃកើតមានបញ្ហាខ្លាំងណាស់។
- នៅពេលដែលអ្នកក្តៅខ្លួន អ្នកគួរតែបញ្ចុះកម្តៅភ្លាម ព្រោះបើទុកយូរ នឹងធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលកូនក្នុងផ្ទៃ ដោយធ្វើឲ្យប្រាជ្ញាកូនខ្សោយ។ ជាហេតុដែលធ្វើឲ្យកូនកើតចេញមកមិនឆ្លាតដូចជាកូនដទៃឡើយ។
- អ្នកម្តាយដែលចូលចិត្តផាត់មុខក្រាស់ៗ ក៏អាចធ្វើឲ្យកូនមានរូបរាងមិនគ្រប់ដែរ ព្រោះសារធាតុដែលមានក្នុងម្សៅទាំងនោះអាចជ្រាបចូលទៅដល់កូនក្នុងផ្ទៃតាមរយៈស្បែកអ្នកម្តាយ។ ដូចនេះ អ្នកគួរតែចៀសពីការផាត់មុខ ទើបមិនបំផ្លាញរូបរាងរបស់កូនចោល៕