មានកូនក្មេងជាច្រើនតែងតែមានទម្លាប់ប្រើខោទឹកនោមជានិច្ច ព្រោះគេតែងតែនោមដោយមិនប្រាប់ ដូចនេះគួរធ្វើដូចម្តេចទើបអាចឱ្យគេមិនមានទម្លាប់ប្រើខោទឹកនោមនោះ?
- ដំបូងអ្នកមិនត្រូវពាក់ខោទឹកនោមឱ្យគេទេ អ្នកត្រូវតែឱ្យគេនោមដាក់ខោ ដើម្បីឱ្យគេទទួលអារម្មណ៍ថាសើម នោះយូរទៅគេនឹងមានទម្លាប់ប្រាប់អ្នកនៅពេលដែលគេនោម។
- អ្នកអាចទិញបង្គន់ខ្នាតតូចដែលមានរូបតុកតាផ្សេងៗដើម្បីទាក់ទាញកូនឱ្យជុះដាក់បង្គន់។
- អ្នកគឺជាគំរូល្អដល់កូន ដោយនៅពេលដែលអ្នកចង់ទៅបត់ជើងតូច អ្នកអាចប្រាប់កូនបាន នោះគេនឹងតាមអ្នកចូលទៅក្នុងបន្ទប់ទឹក អ្នកអាចអង្គុយឱ្យគេមើល នោះគេនឹងធ្វើតាម។
- អ្នកអាចឱ្យកូនមើលរឿងតុកតាដែលមានទាក់ទងនឹងរឿងចូលបន្ទប់ទឹក នោះគេនឹងរៀនតាមតុកតាជាមិនខានឡើយ។
- អ្នកត្រូវតែមានចិត្តអំណត់ក្នុងដំណាក់កាល់ដែលបង្រៀនកូនឱ្យជុះដាក់បង្គន់ ព្រោះគេអាចជុះដាក់ខោគ្រប់ពេល ដូចនេះអ្នកត្រូវតែមានចិត្តអំណត់ដើម្បីជូតទឹកនោមរបស់កូន៕