តើអ្នកធ្លាប់សម្គាល់ឃើញថា ពោះដូចជាតឹងជាងធម្មតា ឬហើមក្រោយពីញ៉ាំអាហាររួចទេ? នេះគឺជាបញ្ហាដែលកើតមានញឹកញាប់មួយសម្រាប់អ្នកដែលមានប្រព័ន្ធរំលាយអាហារធ្វើការមិនបានល្អ ព្រមទាំងញ៉ាំអាហារច្រើនទៀត ។ ថ្វីបើរឿងនេះគ្រាន់តែកើតឡើងនៅពេលញ៉ាំអាហារក៏ដោយ ក៏វានៅតែអាចបង្កភាពមិនមានផាសុកភាពដែរ ជាពិសេសពេលញ៉ាំអាហារនៅខាងក្រៅផ្ទះតែម្តង។ ដូច្នេះហើយខ្ញុំសូមណែនាំនូវគន្លឹះខ្លះៗដែលអ្នកអាចសាកល្បងបានដើម្បីបំបាត់ការហើមពោះនេះ។
ញ៉ាំផ្លែចេក
បើសិនជាពោះអ្នកឧស្សាហ៍ហើមក្រោយពីញ៉ាំអាហាររួច ការញ៉ាំផ្លែចេកប្រហែលជាអាចជួយ ឲ្យអាការៈនេះធូរស្រាលវិញបាន។ ហេតុផលមួយនៅពីក្រោយរឿងនេះដោយសារតែ ផ្លែចេកជា ប្រភពដ៏ល្អបំផុតនៃជាតិប៉ូតាស្យូម ដែលអាចបង្គ្រប់ជាតិទឹកក្នុងខ្លួនផង ហើយបន្ថយការហើមពោះទៀត។ ផ្លែឈើមួយនេះផ្ទុកទៅដោយអាស៊ីតអាមីណេ ដែលអាចបញ្ចេញជាតិទឹកដ៏ច្រើនចេញពីក្នុងខ្លួន ដូច្នេះការហើមពោះក៏ស្រាកស្រាន្តទៅវិញដែរ។
ញ៉ាំអាហារជារុក្ខជាតិដែលសម្បូរប្រូបាយអូទិច
ហេតុផលមួយផ្សេងទៀតដែលពោះអ្នកងាយនឹងហើមនោះគឺ អតុល្យភាពនៃបាក់តេរីល្អៗក្នុងពោះវៀន។ នៅពេលមានបាក់តេរីអាក្រក់ៗច្រើនចូលក្នុងក្រពះ នោះវានឹងបង្កឱកាសនៃការហើមពោះ កាន់តែច្រើន ដែរ។ ដូច្នេះហើយ ការជ្រើសរើសអាហារជារុក្ខជាតិដែលសម្បូរប្រូបាយអូទិចអាច ជួយបាក់តេរី ល្អៗមានតុល្យភាពវិញបាន ហើយក៏បំបាត់ការហើមពោះបានដែរ។
បន្ថយការញ៉ាំប្រៃ
បើសិនជាអ្នកជាមនុស្សចូលចិត្តញ៉ាំអាហារប្រៃ អ្នកគួរកាត់បន្ថយវាហើយ ដោយសារតែវាអាចធ្វើ ឲ្យហើមពោះដែរ។ ហេតុផលនោះគឺថា ជាតិសូដ្យូមរបស់អាហារប្រៃៗ អាចធ្វើឲ្យចាល់ ជាតិទឹកក្នុងរាងកាយ ហើយក៏បង្កជាការហើមពោះទៅ។
ទឹកក្រូចឆ្មា
អ្វីដែលផ្តល់ភាពអស្ចារ្យទៅលើក្រូចឆ្មានោះគឺថា វាមានសមត្ថភាពភ្ញោចអង់ស៊ីមក្នុងក្រពះ ដើម្បីជួយ ដល់ការរំលាយអាហារ។ បើសិនជាអ្នកច្រើនតែមានអាការៈហើមពោះមែន ចូររៀបចំទឹកក្តៅ ឧណ្ហៗមួយកែវ ហើយចាក់ទឹកក្រូចឆ្មារចូលក្នុងនោះដើម្បីទទួលទានទៅ។ ភេសជ្ជៈមួយនេះមានសមត្ថភាពច្រោះជាតិសូដ្យូមដែលលើ ចេញពីរាកងាយ ហើយវាមិនត្រឹមតែជួយបន្ថយការហើមពោះទេ តែក៏អាចបន្ថយការហើមដៃ មុខ និងជើងផងដែរ។
ម៉ាស្សាពោះ
ការម៉ាស្សាពោះអាចជួយបន្ធូរសម្ពាធដែលស្ថិតនៅចំកណ្តាលពោះ ដូច្នេះវានឹងជួយជំរុញខ្យល់ចេញ ពីក្នុងពោះបានដែរ។ វាជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការបំបាត់ការហើមពោះ ហើយគ្មានផល រំខានអ្វីទៀត។
បន្ថយការញ៉ាំកាហ្វេ
ការញ៉ាំកាហ្វេអាចធ្វើឲ្យខ្យល់ចាល់ក្នុងក្រពះបាន ដោយសារតែវាអាចបង្កើនចំនួនអាស៊ីត ក្នុងប្រព័ន្ធរំលាយអាហារ ហើយបង្កការរលាកថែមទៀត។ យ៉ាងណាមិញ មនុស្សយើងភាគច្រើនពិបាក នឹងបំបាត់ការញ៉ាំកាហ្វេណាស់ ដូច្នេះអ្នកអាចកាត់បន្ថយវាបានត្រឹមមួយ កែវក្នុងមួយថ្ងៃអី គ្រប់គ្រាន់ហើយ៕