ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យអ្នកងាយប្រឈមនឹងមហារីកថ្លើម ក្រពះ និងបំពង់អាហារ។ តើមានអ្វីខ្លះទៅ?
- មហារីកថ្លើម ងាយកើតលើបុគ្គលដែលតែងតែផឹកស្រាក្នុងរយៈពេលវែង ព្រោះនៅពេលដែលជាតិសុរាចូលទៅក្នុងរាងកាយអ្នក វានឹងធ្វើឲ្យប៉ះពាល់ដល់ថ្លើមមុនគេ។ យូរទៅអ្នកនឹងអាចប្រឈមនឹងមហារីកថ្លើមដោយមិនដឹងខ្លួន។
- មហារីកក្រពះនឹងងាយលើអ្នកដែលចូលចិត្តញ៉ាំអាហារដែលផ្អាប់ទុកយូរ អាហារបំពង និងអាំងជាដើម។ ប្រសិនជាអ្នកមានជក់បារី និងផឹកស្រាក្នុងរយៈពេលយូរ នឹងកាន់តែធ្វើឲ្យអ្នកជួបមហារីកក្រពះមុនគេ។
- មហារីកបំពង់អាហារ ងាយកើតលើអ្នកដែលចូលចិត្តពិសារអាហារដែលក្តៅ។ នៅពេលដែលអ្នកតែងតែញ៉ាំក្តៅពេកដោយលេបចូលពោះក្នុងសីតុណ្ហភាពលើសពី៦០អង្សាសេ នោះបំពង់អាហាររបស់អ្នកងាយកើតមហារីកណាស់៕