ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផលវិបាកនៃការមិនផ្លាស់ប្តូរស្រោមពូកក្នុងរយៈពេលយូរ។ តើមានអ្វីខ្លះទៅ?
នៅពេលដែលអ្នកគេងលើស្រោមពូកយូរ ហើយមិនធ្វើការផ្លាស់ប្តូរ នឹងអាចបំផ្លាញស្បែករបស់អ្នកបាន ដោយធ្វើឲ្យស្បែកអ្នកប្រែជាអាក្រក់ខ្លាំងណាស់ ព្រោះរន្ធញើសស្ទះ។ ជាពិសេស នឹងធ្វើឲ្យអ្នកកើតជំងឺអាឡែកស៊ី ដោយអាចធ្វើឲ្យភ្នែកឡើងក្រហម រមាស់ ឬហៀរសំបោរជាដើម។ មិនត្រឹមតែប៉ុណ្ណោះ មេរោគជាច្រើនអាចចូលតាមប្រព័ន្ធដង្ហើមរបស់អ្នក ដោយអាចចូលទៅក្នុងសួត ធ្វើឲ្យអ្នកអាចប្រឈមនឹងជំងឺដែលទាក់ទងនឹងសួតផងដែរ។ ដូចនេះ អ្នកគួរតែឧស្សាហ៍ប្តូរកម្រាលពូក ទើបគេងទៅមិនគ្រោះថ្នាក់ដល់សុខភាព៕