ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលលួចប្រាប់អ្នកថាបេះដូងកំពុងតែជួបនឹងគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ?
- ចំពោះអ្នកដែលតែងតែវិលមុខ ហើយទៅមន្ទីរពេទ្យពិនិត្យមើលក្បាលក៏មិនឃើញកើតបញ្ហា អ្នកអាចទៅពិនិត្យមើលបេះដូងបាន ព្រោះពេលដែលបេះដូងកើតបញ្ហា នឹងធ្វើឲ្យឈាមរត់ទៅខួរក្បាលមិនគ្រប់ឡើយ។ ដូចនេះ អ្នកនឹងតែងតែកើតអាការៈវិលមុខនេះជាញឹកញាប់។
- នៅពេលដែលបេះដូងរបស់អ្នកមានសុខភាពមិនល្អ នឹងអាចធ្វើឲ្យភ្នែករបស់អ្នកមើលមិនសូវច្បាស់នោះទេ ដោយប្រែជាព្រិលបាន ព្រោះឈាមមិនអាចផ្គត់ផ្គង់ទៅគ្រាប់ភ្នែកបានគ្រប់គ្រាន់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- នៅពេលដែលបេះដូងរបស់អ្នកកំពុងតែប្រឈមនឹងគ្រោះថ្នាក់ វានឹងធ្វើឲ្យអ្នកបែកញើសជោគក្បាលខុសធម្មតាតែម្តង។ ដូចនេះ ប្រសិនជាអ្នកកើតអាការៈមួយនេះ គួរតែប្រយ័ត្នពីសុខភាពបេះដូងរបស់អ្នកឲ្យបានខ្ពស់ ទើបមិនគ្រោះថ្នាក់៕