ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាដែលប្រាប់អ្នកថាឈាមកំពុងតែឡើងខ្ពស់ណាស់។ តើមានអ្វីខ្លះទៅ?
- ចំពោះអ្នកដែលមានជំងឺលើសសម្ពាធឈាម បើអ្នកស្រាប់តែឈឺក្បាលខ្លាំង មានន័យថាសម្ពាធឈាមអ្នកកំពុងតែឡើងខ្ពស់ហើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបមិនធ្វើឲ្យឈាមបុកឡើងខួរក្បាលខ្លាំង បណ្តាលឲ្យអ្នកកើតជំងឺដាច់សរសៃឈាម។
- នៅពេលដែលអ្នកកើតជំងឺលើសសម្ពាធឈាមក្នុងរយៈពេលយូរ នោះនឹងអាចធ្វើឲ្យក្រលៀនក៏ជួបនឹងបញ្ហាផងដែរ។ នៅពេលដែលក្រលៀនដំណើរការខុសធម្មតា នឹងធ្វើឲ្យនោមអ្នកប្រែប្រួល ដោយប្រែពីនោមច្រើន មកនោមតិច ហើយអត់នោមតែម្តង។ នៅពេលនោះហើយជាពេលដែលសម្ពាធឈាមអ្នកអាចឡើងខ្ពស់ដោយមិនដឹងខ្លួន។
- នៅពេលដែលអ្នកមានអារម្មណ៍ថាថប់ដើមទ្រូង ឬឈឺ អ្នកគួរតែប្រយ័ត្នពីសម្ពាធឈាមរបស់អ្នក ព្រោះវាអាចកំពុងតែឡើងខ្ពស់។ ជាពិសេស អ្នកក៏គួរតែប្រយ័ត្នពីបេះដូងរបស់អ្នកផងដែរ។
- នៅពេលដែលភ្នែករបស់អ្នកប្រែជាព្រិល ដោយមើលអ្វីក៏មិនច្បាស់ អ្នកគួរតែវាស់សម្ពាធឈាមមើល ព្រោះវាអាចនឹងកំពុងតែឡើងខ្ពស់។ ប្រសិនជាអ្នកមិនប្រយ័ត្ន នឹងគ្រោះថ្នាក់ខ្លាំងណាស់៕