ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។ តើមានអ្វីខ្លះទៅ?
- អាហារកំប៉ុង សាច់កំប៉ុង មិនគួរពិសារច្រើននោះទេ ព្រោះក្នុងនោះមានផ្ទុកសារធាតុគីមីច្រើនណាស់ ដោយអាចបំផ្លាញសុខភាពរបស់អ្នកដោយមិនដឹងខ្លួន។ ដូចនេះ ប្រសិនជាអាចចៀសបាន អ្នកមិនគួរញ៉ាំនោះទេ។
- អាហារដែលមានផ្ទុកអំបិលខ្ពស់ដោយប្រៃខ្លាំង មិនគួរបរិភោគច្រើនឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ក្រលៀនអ្នកខ្លាំងណាស់។ ជាពិសេស វានឹងធ្វើឲ្យអ្នកជួបនឹងជំងឺលើសសម្ពាធឈាម ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមផងដែរ។
- អាហារដែលមានផ្ទុកជាតិស្ករខ្ពស់ក៏មិនគួរញ៉ាំច្រើនដែរ ព្រោះវាអាចធ្វើឲ្យអ្នកធាត់ខ្លាំង។ ជាពិសេស វាក៏អាចធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺទឹកនោមផ្អែមណាស់។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពក្រលៀនផងដែរ។
- អាហារអាំង និងបំពង ក្រោយពេលដែលអ្នកពិសារច្រើន នឹងធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺមហារីកខ្លាំងណាស់។ ដូចនេះ ប្រសិនជាអ្នកមិនចង់ទៅជួបតែមុខពេទ្យ អ្នកគួរតែប្រយ័ត្នពីការបរិភោគអាហារទាំង៤មុខនេះឲ្យបានខ្ពស់៕