ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រោះថ្នាក់ដែលអ្នកនឹងប្រឈមក្រោយគេងភ្លាមក្រោយពិសារបាយរួច។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាបាយរួចហើយភ្លាម អ្នករត់ទៅគេងភ្លាម នឹងធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការមិនបានល្អឡើយ។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់ក្រពះ និងពោះវៀនរបស់អ្នកខ្លាំងណាស់។
- ក្រោយពេលដែលទើបតែបរិភោគបាយរួចហើយគេងភ្លាម នឹងធ្វើឲ្យអាហារទាំងឡាយប្រែជាខ្លាញ់ទាំងអស់ ដោយធ្វើឲ្យអ្នកងាយធាត់ខ្លាំងណាស់។ ជាពិសេស សរសៃឈាមរបស់អ្នកនឹងងាយកកផងដែរ ដោយធ្វើឲ្យអ្នកអាចប្រឈមនឹងជំងឺដៃសរសៃឈាមបាន។
- ក្រោយញ៉ាំបាយរួចភ្លាម ហើយចូលគេងភ្លាម នឹងធ្វើឲ្យសួតអ្នកក៏ងាយប្រឈមនឹងគ្រោះថ្នាក់ដែរ។ ជាហេតុដែលធ្វើឲ្យសួតអ្នកដំណើរការមិនប្រក្រតី។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- មិនត្រឹមតែសួតទេ ថ្លើមក៏ជួបបញ្ហាដែរ ដោយធ្វើឲ្យថ្លើមអ្នកមិនសូវដំណើរការបានល្អឡើយ។ ដូចនេះ អ្នកមិនគួរគេងភ្លាមទេក្រោយពេលដែលទើបតែពិសារបាយរួច៕