ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលបង្ហាញថាមនុស្សស្រីអាចនឹងពិបាកមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?
- ជាធម្មតានៅលើបបូរមាត់ខាងលើរបស់នារីមិនងាយដុះពុកមាត់នោះទេ ប៉ុន្តែប្រសិនជាមានពុកមាត់ដូចជាបុរស នោះនារីគួរតែប្រយ័ត្នពីសមត្ថភាពបង្កើតកូន ដោយអ្នកអាចនឹងរាងពិបាកមានកូនបន្តិច។
- ប្រសិនជាអ្នកចេញមុនច្រើនលើមុខ ដោយព្យាបាលយូរនៅតែមិនបាត់ អាចមកពីរដូវរបស់អ្នកមកមិនទៀង។ នៅពេលដែលរដូវតែងតែមកមិនទៀង នឹងធ្វើឲ្យអ្នកពិបាកនឹងមានកូនណាស់។
- នារីដែលមានត្រចៀកតូច និងស្តើង អាចនឹងមានក្រលៀនមិនសូវល្អ។ ប្រសិនជាអ្នកមិនថែទាំបានល្អទេ ដល់អាយុ២០ និង៣០ ក្រលៀននឹងចុះខ្សោយទៅៗ ដោយធ្វើឲ្យអ្នកអាចប្រឈមនឹងការពិបាកមានកូនបាន។
- នៅពេលដែលធ្មេញអ្នកមានសុខភាពមិនល្អ ក៏អាចធ្វើឲ្យអ្នកប្រឈមនឹងការពិបាកពរពោះផងដែរ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ និងពិនិត្យឲ្យបានច្បាស់ ទើបអាចមានផ្ទៃពោះបានសម្រេច៕