ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យបេះដូងរបស់អ្នកអាចប្រឈមនឹងគ្រោះថ្នាក់បាន។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកតែងតែញ៉ាំប្រៃ នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូងខ្លាំងណាស់ ព្រោះពេលដែលអ្នកពិសារប្រៃ នឹងងាយប្រឈមនឹងជំងឺលើសសម្ពាធឈាម។ ជាហេតុដែលធ្វើឲ្យបេះដូងរបស់អ្នកងាយជួបនឹងបញ្ហាខ្លាំងណាស់។
- ការចូលចិត្តញ៉ាំការ៉េម សូកូឡា នំខេកឈីស ភេសជ្ជៈផ្អែមៗ និងស្ករគ្រប់ប្រភេទ នឹងធ្វើឲ្យរាងកាយអ្នកស្រូបយកជាតិស្ករខ្ពស់ណាស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចប្រឈមនឹងជំងឺទឹកនោមផ្អែម។ ក្រោយពេលដែលអ្នកជួបនឹងជំងឺទឹកនោមផ្អែម នោះបេះដូងរបស់អ្នកនឹងងាយគ្រោះថ្នាក់ដូចគ្នា។
- កង្វះខាតការហាត់ប្រាណ ក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូងផងដែរ។ ប៉ុន្តែនៅពេលដែលអ្នកហាត់ប្រាណទៀងទាត់ នឹងធ្វើឲ្យសម្ពាធឈាម និងជាតិស្ករអ្នកមានភាពនឹងនរ។ ជាពិសេស ក៏អាចធ្វើឲ្យឈាមអ្នកដើរបានល្អ និងការពារបេះដូងរបស់អ្នកផងដែរ។
- ការចូលចិត្តជក់បារី មិនត្រឹមតែអាចធ្វើឲ្យសួតអ្នកប្រឈមគ្រោះថ្នាក់ទេ ថែមទាំងធ្វើឲ្យឈាមមិនអាចផ្គត់ផ្គង់បេះដូងបានគ្រប់ទៀតផង។ ជាហេតុដែលធ្វើឲ្យបេះដូងរបស់អ្នកងាយជួបនឹងបញ្ហាតែម្តង។
- អ្នកដែលចូលចិត្តផឹកស្រា នឹងងាយប្រឈមនឹងជំងឺលើសសម្ពាធឈាមខ្លាំងណាស់។ ជាពិសេស ក៏អាចធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមរបស់អ្នកផងដែរ។ ជាហេតុដែលធ្វើឲ្យបេះដូងមិនមានសុខភាពល្អឡើយ។
- ការដែលចូលចិត្តចូលគេងយប់ជ្រៅរាល់យប់ នឹងធ្វើឲ្យប៉ះពាល់ដល់បេះដូងរបស់អ្នកខ្លាំងណាស់។ ដូចនេះ អ្នកមិនគួរទម្លាប់គេងយប់ជ្រៅរាល់ថ្ងៃនោះឡើយ។
- ការខឹងច្រើន នឹងធ្វើឲ្យបេះដូងរបស់អ្នកជួបនឹងគ្រោះថ្នាក់មុនគេ។ ដូចនេះ អ្នកគួរតែរក្សាចិត្ត និងអារម្មណ៍ឲ្យសប្បាយ ទើបអាចការពារបេះដូងរបស់អ្នកឲ្យមានសុខភាពល្អបាន៕