ការក្រហមភ្នែកគឺជាការរលាកនៅលើប្រស្រីភ្នែក ជាពិសេសភ្នាស់ជាលិកានៅក្នុងត្របកភ្នែកខាងក្នុង និងតំបន់ពណ៌សៗរបស់គ្រាប់ភ្នែកតែម្តង។ ការក្រហមភ្នែកកើតឡើងជាញឹកញាប់ទាំងកូនក្មេង និងមនុស្សធំ។ នៅពេលការក្រហមភ្នែកកើតឡើង សរសៃឈាមងាយនឹងមើលឃើញ ហើយក៏បង្កជាភាពក្រហមនៅលើត្របកភ្នែក និងតំបន់ពណ៌សនៅភ្នែក។ ការរលាករបស់បញ្ហានេះប្រហែលបង្កឡើងដោយប្រភពសំខាន់ៗចំនួនបួនគឺ៖ បាក់តេរី វីរុស សារធាតុបង្កអាឡែហ្ស៊ី និងសារធាតុគីមីរលាក។
ចំពោះចម្លើយដែលសួរថាតើការក្រហមភ្នែកចេះឆ្លងឬអត់នោះគឺអាស្រ័យទៅតាមប្រភព ឬមូលហេតុរបស់វា។ ឧទាហរណ៍មូលហេតុបាក់តេរី និងវីរុសនៃការក្រហមភ្នែកភាគច្រើនតែងតែឆ្លងទៅអ្នកផ្សេង ហើយក៏រាលដាលពីមនុស្សម្នាក់ទៅម្នាក់ទៀតដែរ។ យ៉ាងណាមិញ ការក្រហមភ្នែកដែលបង្កឡើងដោយសារធាតុអាឡែហ្ស៊ី និងសារធាតុរលាកគីមី មិនអាចឆ្លងឡើយ។ ការក្រហមភ្នែកដែលឆ្លងគឺមានរយៈពេលសម្ងំរបស់វាយូរបំផុត ១៤ថ្ងៃ។ យ៉ាងណាមិញ គ្រូពេទ្យភាគច្រើនមិនបានគិតថា ការក្រហមភ្នែកធ្វើឲ្យឆ្លងទៅអ្នកដទៃឡើយលុះត្រាតែចេញរោគសញ្ញា។ បាក់តេរីមួយ និងវីរុសមួយចំនួនអាចចម្លងពីមនុស្សទៅសត្វ (ឆ្កែត និងឆ្មា) ហើយក៏ចេញពីសត្វដែលមានជំងឺទៅកាន់មនុស្សដែរ៕