ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលម៉ាក់ៗគួរតែប្រយ័ត្នក្នុងពេលផាត់មុខ។ តើមានអ្វីខ្លះទៅ?
- ក្រោយពេលដែលអ្នកចប់កម្មវិធីមកដល់ផ្ទះ គួរតែសម្អាតម្សៅលើមុខចេញភ្លាម ដោយសម្អាតឲ្យបានស្អាត មិនគួរឲ្យបន្សល់ម្សៅទុកលើមុខអ្នកឡើយ ទើបមិនបំផ្លាញស្បែកមុខអ្នកយ៉ាងងាយ។
- ក្រោយពេលដែលអ្នកមានផ្ទៃពោះ ពេលដែលផាត់មុខម្តងៗមិនគួរប្រើទ្រនាប់ម្សៅ និងក្រែមខ្លាំងពេកទេ ដោយគួរតែផាត់ស្តើងៗបានហើយ ទើបមិនធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ។
- ម្សៅសម្រាប់ស្ត្រីមានផ្ទៃពោះគួរតែជ្រើសរើសឲ្យបានល្អ មិនគួរចេះតែប្រើផ្តេសផ្តាសនោះទេ។ នៅពេលដែលអ្នកជ្រើសរើសម្សៅដែលត្រូវ នឹងធ្វើឲ្យកូនក្នុងផ្ទៃមិនសូវរងគ្រោះថ្នាក់នោះទេ។
- មិនថាគ្រឿងសម្អាង ឬផលិតផលលាងសម្អាតមុខទេ អ្នកម្តាយគួរតែប្រើផ្ទាល់ខ្លួន មិនគួរប្រើច្របូកច្របល់ជាមួយអ្នកដទៃឡើយ។ ជាពិសេស ផលិតផលដែលហួសកំណត់ក៏អ្នកត្រូវតែបោះចោល កុំយកមកប្រើទៀតដែរ។
- អ្នកម្តាយមិនគួរប្រើឡេ ឬផលិតផលដែលធ្វើឲ្យស្បែកសនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ស្បែក និងកូនក្នុងផ្ទៃក៏ប្រឈមនឹងគ្រោះថ្នាក់ផងដែរ៕