ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
- មនុស្សដែលចូលចិត្តហាត់ប្រាណ ចូលចិត្តធ្វើចលនា មិនងាយចាស់ឡើយ។ ជាពិសេស ក៏មិនងាយមានក្បាលពោះដ៏អាក្រក់មើលដែរ ដោយអាចរក្សារាង និងស្បែកបានយ៉ាងស្អាតតែម្តង។
- បុគ្គលដែលតែងតែរក្សាអារម្មណ៍ និងចិត្តសប្បាយគ្រប់ពេល ក៏មិនងាយចាស់មុនអាយុដែរ។ ផ្ទុយទៅវិញ បើមុខរបស់អ្នកតែងតែមិនរីក នឹងធ្វើឲ្យស្បែកមុខរបស់អ្នកងាយចាស់ខ្លាំងណាស់។
- អ្នកដែលអាចឃ្លាតឆ្ងាយពីអាហារសម្រាមដូចជា ភេសជ្ជៈផ្អែមៗ អាហារបំពង អាហារផ្អាប់ទុកយូរ និងសាច់អាំង ស្បែកមិនងាយចាស់ឡើយ។
- បុគ្គលដែលតែងតែចូលគេងពីព្រលប់ ស្បែកនឹងស្អាត ហើយក្មេងជាងអាយុជានិច្ច។ ផ្ទុយទៅវិញ បើអ្នកតែងតែចូលគេងយប់ជ្រៅ នឹងធ្វើឲ្យស្បែកអ្នកងាយចាស់ខ្លាំងណាស់។
- ប្រសិនជាអ្នករៀនចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនបាន ស្បែករបស់អ្នកនឹងមិនងាយប្រែប្រួលឡើយ ដោយអាចក្មេងជាងវ័យទៀតផង។ ប៉ុន្តែបើអ្នកតែងតែខឹង មិនត្រឹមតែបំផ្លាញស្បែកទេ ថែមទាំងបំផ្លាញសុខភាពបានផងដែរ។
- ឲ្យតែអ្នកអាចឃ្លាតឆ្ងាយពីបារី និងស្រា ធានាថាស្បែករបស់អ្នកនឹងមិនស្រអាប់ ហើយចាស់ជាងវ័យឡើយ ដោយស ភ្លឺ និងម៉ត់រលោងខ្លាំងណាស់។ ជាពិសេស សុខភាពអ្នកក៏មិនប្រឈមនឹងគ្រោះថ្នាក់ដែរ៕