ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ៣ប្រភេទដែលធ្វើឲ្យអ្នកងាយលើសសម្ពាធឈាមខ្លាំងណាស់។ តើមានអ្វីខ្លះទៅ?
- អាហារដែលផ្អាប់ទុកយូរ ដូចជាសាច់ហែម ស្ពៃជូរ និងអាហារផ្សេងៗជាច្រើន អ្នកមិនគួរបរិភោគច្រើននោះឡើយ ព្រោះក្នុងនោះមានផ្ទៃសារធាតុអំបិលខ្ពស់ ដោយធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺលើសសម្ពាធឈាមដោយមិនដឹងខ្លួន។
- អាហារដែលមានផ្ទុកខ្លាញ់ខ្ពស់ដូចជា មាន់បំពង ខ្លាញ់ជ្រូក សាច់ដែលជាប់ខ្លាញ់ច្រើនជាដើម អ្នកមិនគួរញ៉ាំច្រើនទេប្រសិនជាមិនចង់លើសសម្ពាធឈាមមុនអាយុ។ ជាពិសេស ក្រោយពេលដែលបរិភោគរួច វាក៏ធ្វើឲ្យអ្នកងាយប្រឈមនឹងការឡើងទម្ងន់ផងដែរ។
- បង្អែមក៏ងាយធ្វើឲ្យជំងឺលើសសម្ពាធឈាមមករកអ្នកផងដែរ ព្រោះក្រោយពេលដែលជាតិស្ករចូលទៅក្នុងរាងកាយអ្នក វាត្រូវការរយៈពេលយូរដើម្បីរំលាយ។ ប្រសិនជាអ្នកពិសារច្រើន វានឹងផ្ទុកក្នុងរាងកាយកាន់តែច្រើន ដោយយូរទៅវានឹងបំលែងទៅជាខ្លាញ់ ដោយធ្វើឲ្យអ្នកធាត់ ហើយឈាមក៏លើសតាមនឹងផងដែរ៕