ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យខ្លាញ់ស្រក និងគ្រប់គ្រងជាតិស្ករអ្នកបានយ៉ាងល្អ។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាទម្ងន់របស់អ្នកលើសខ្លាំង អ្នកគួរតែបញ្ចុះទម្ងន់របស់អ្នក ព្រោះការស្រកគីឡូ នឹងធ្វើឲ្យអ្នកបញ្ចុះបានទាំងខ្លាញ់ក្នុងរាងកាយ ព្រមទាំងអាចបញ្ចុះបានទាំងជាតិស្ករផងដែរ។
- អាហារដែលអ្នកបរិភោគជាប្រចាំ គួរតែមានស្ករតិច ខ្លាញ់តិច អំបិលតិច។ នៅពេលដែលអ្នកអាចគ្រប់គ្រងវាបាន នោះអ្នកនឹងមិនងាយប្រឈមនឹងការលើសជាតិស្ករឡើយ ថែមទាំងអាចចៀសពីការលើសខ្លាញ់បានផងដែរ។
- អ្នកគួរតែប៉ូវវីតាមីនC វីតាមីនB កាល់ស្យូម សារធាតុដែក និងសារធាតុផ្សេងទៀត ព្រោះវាអាចជួយគ្រប់គ្រង់ជាតិស្ករ និងជាតិខ្លាញ់ឲ្យមានលក្ខណៈនឹងនរបាន។ ជាពិសេស ការបរិភោគបន្លែបៃតង ពពួកសណ្តែក ទឹកដោះគោ និងស៊ុត ក៏អាចជួយការពារអ្នកពីជំងឺលើសជាតិស្ករ និងជាតិខ្លាញ់ផងដែរ។
- អ្នកអាចបរិភោគពពួកត្រី សាច់មាន់ និងសាច់ទាបាន ហើយចៀសពីការញ៉ាំសាច់ជ្រូក សាច់គោ និងសាច់ពពែ។ ជាពិសេស អ្នកក៏គួរតែកាត់បន្ថយញ៉ាំពពួកថ្លើមសត្វ ខួរសត្វផងដែរ។ នៅពេលដែលអ្នកជ្រើសរើសសាច់ដែលត្រូវ នឹងធ្វើឲ្យរាងកាយអ្នកមិនងាយលើសជាតិស្ករ និងខ្លាញ់ឡើយ៕