ភ្នែកក្រហម គឺជាបញ្ហាដែលកើតមានជាញឹកញាប់មួយ និងអាចកើតឡើងតែភ្នែកម្ខាង ឬទាំងសងខាង។ ភាពក្រហមនេះមានជាប់ទាក់ទងនឹងការរីករបស់សរសៃឈាមលើផ្ទៃរបស់ភ្នែក ដោយសារតែការរលាក ការកកិត ឬការបង្ករោគ ។
ភាគច្រើន ការរលាកដែលនាំឱ្យក្រហមភ្នែកនោះកើតឡើងនៅលើភ្នាសគម្របភ្នែកពណ៌ស និងកម្រាលរបស់ត្របកភ្នែកខាងក្នុង ។ ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួននៃការក្រហមភ្នែក៖
• អាឡែហ្ស៊ីភ្នែក
• ការបង្ករោគដោយបាក់តេរីនៅភ្នែក
• រលាកត្របកភ្នែក
• ដាច់ដោចស្រទាប់ភ្នែកខាងក្រៅគេបង្អោះ
• ដំបៅនៅស្រទាប់ភ្នែកក្រៅគេបង្អោះ
• ភ្នែកស្ងួត
• ជំងឺត្របកភ្នែកលានចេញក្រៅ
• ជំងឺត្របកភ្នែកលានចូលក្នុង
• រលាកភ្នាសគ្រប់ភ្នែកខាងក្នុង
• មានកំទិចកំទីនៅក្នុងគ្រាប់ភ្នែក
• អាឡែហ្ស៊ីអាកាសធាតុ
• រលាកភ្នែក
• ការបង្ករោគធ្ងន់ធ្ងរនៅជាលិកាជុំវិញភ្នែក៕