ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយឲ្យកូនក្រោយ៦ខែ មានសម្រស់ស្អាត។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយគួរតែឲ្យកូនគេងឲ្យច្រើនរបៀប ដោយគួរតែតែងបង្វិលក្បាលរបស់កូនចុះឡើង ទើបក្បាលកូនមូលស្អាត ថែមទាំងអាចធ្វើឲ្យមុខកូនស្អាតផងដែរ។ ផ្ទុយទៅវិញ បើអ្នកឲ្យកូនគេងតែមួយរបៀប នោះក្បាលកូននឹងមិនស្អាតឡើយ។
- ពេលទំនេរ អ្នកម្តាយគួរតែម៉ាស្សាជើងឲ្យកូន ដោយទាយជើងកូនឲ្យត្រង់ថ្នមៗ ទើបជើងកូនមិនកោងពេលធំឡើយ។ កម្លាំងរបស់អ្នកមិនគួរខ្លាំងឡើយ ទើបមិនធ្វើឲ្យកូនរបួស។
- អ្នកម្តាយគួរតែឲ្យកូនគេងឲ្យបាន១២ម៉ោងឡើងលើ។ ជាពិសេស ក្នុងពេលយប់ គួរតែឲ្យកូនគេងឲ្យស្ងប់ ទើបកូនអាចលូតកម្ពស់ មិនទាប។
- អ្នកម្តាយគួរតែចាក់ចម្រៀងឲ្យកូនស្តាប់ ព្រោះអាចធ្វើឲ្យអារម្មណ៍របស់កូនស្រស់ស្រាយ ថែមទាំងធ្វើឲ្យកូនមានមុខស្អាតទៀតផង។ ដូចនេះ ប្រសិនជាអ្នកចង់ឲ្យកូនស្អាត អ្នកគួរតែធ្វើតាមវិធីទាំងឡាយខាងលើនេះក្នុងពេលដែលកូនមានអាយុក្រោម៦ខែ៕