ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ទាំង៥ដែលអាចធ្វើឲ្យស្បែកអ្នកស្អាតខ្លាំង។ តើមានអ្វីខ្លះទៅ?
- ពេលដែលអ្នកចេញក្រៅម្តងៗ គួរតែលាបឡេការពារកម្តៅ និងពាក់អាវដៃវែងដើម្បីការពារស្បែករបស់អ្នក។ ប្រសិនជាអ្នកមិនធ្វើបែបនេះទេ ស្បែករបស់អ្នកនឹងងាយខូចខ្លាំងជាទីបំផុត។
- មិនថាបង្អែម ឬអាហារទេ ឲ្យតែមានផ្ទុកស្ករខ្ពស់ អ្នកមិនគួរញ៉ាំច្រើនឡើយ ព្រោះវាអាចធ្វើឲ្យស្បែកអ្នកចាស់មុនអាយុ។ ដូចនេះ អ្នកគួរតែកាត់បន្ថយពិសារបង្អែម ឬភេសជ្ជៈដែលមានផ្ទុកជាតិស្ករខ្ពស់ ទើបអាចរក្សាស្បែកស្អាតបាន។
- អាហារបំពងក៏អ្នកគួរតែកាត់បន្ថយបរិភោគដែរ ព្រោះវាមានផ្ទុកខ្លាញ់ខ្ពស់ ដោយធ្វើឲ្យស្បែកអ្នកមិនស្អាតឡើយ។ ដូចនេះ អ្នកគួរតែញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ទើបអាចជួយស្បែកអ្នកស្អាត។
- ការហាត់ប្រាណក៏សំខាន់ខ្លាំងណាស់ដែរក្នុងការការពារស្បែកអ្នកឲ្យក្មេងជាងវ័យ។ ជាពិសេស ក៏ជួយជម្រុះស្បែកចាស់ចោលហើយបង្កើតស្បែកថ្មីដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមើលទៅក្មេងជានិច្ចតែម្តង។
- ចិត្តរបស់អ្នកគួរតែសប្បាយជានិច្ច មិនគួរតែងតែមួលម៉ៅ ជ្រួញចិញ្ចើម និងធ្វើមុខស្អុយរហូតទេ ទើបស្បែកអ្នកអាចនៅក្មេងជានិច្ច មិនងាយចាស់ជ្រាវជ្រួញនោះឡើយ៕