ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ
បុគ្គលដែលកើតក្នុងឆ្នាំឆ្លូវ ក្នុងថ្ងៃទី១នៃចូលឆ្នាំចិន ក្នុងជីវភាពរស់នៅនឹងមិនខ្វះលុយទៀតទេ ព្រោះការលះបង់ទាំងឡាយរបស់អ្នកគឺទទួលបានការតបស្នងមកវិញទាំងអស់។ ដូចនេះ អ្នកនឹងមិនវេទនាទៀតទេ។
ឆ្នាំថោះ
អ្នកដែលកើតក្នុងឆ្នាំថោះ ចូលដល់ថ្ងៃទី១នៃចូលឆ្នាំចិន មិនថាអ្នកធ្វើអ្វីទេ គឺស្របតាមចិត្តអ្នកទាំងអស់។ ជាហេតុដែលធ្វើឲ្យឃ្លាំងទ្រព្យអ្នកបើកធំណាស់។ ជាពិសេស លាភក្រៅក៏ចូលមកផងដែរ។
ឆ្នាំច
មនុស្សដែលកើតក្នុងឆ្នាំច ចូលឆ្នាំចិនថ្ងៃទី១ នឹងចាប់ផ្តើមមានផ្កាយសំណាងតាមថែរក្សា ដោយធ្វើឲ្យចំណូលកើនខ្ពស់ណាស់។ ជាពិសេស អ្នកនឹងអាចមានលុយចាយពេញមួយឆ្នាំតែម្តង៕