ពេលខ្លះយប់ដែលគេងលក់ស្កប់ស្កល់ គឺពិបាកនឹងសម្រេចបានណាស់ ដោយសារតែភ្នែកចេះតែបញ្ឈរជាប់រហូត។ ការគេងលក់ស្កប់ស្កល់មានអត្ថប្រយោជន៍យ៉ាងធំធេងចំពោះមុខងារខួរក្បាលនិងអារម្មណ៍របស់អ្នកនៅពេលថ្ងៃ។ ការដឹងពីវិធីធ្វើឱ្យគេងស្កប់ស្កល់ គឺជារឿងដ៏ប្រសើរ ហើយនឹងជាអ្វីដែលអ្នកមានបញ្ហាគេងមិនលក់ត្រូវធ្វើ ។ ថ្ងៃនេះ អ្នកនឹងបានស្គាល់វិធីទាំងនោះ។
១. ងូតទឹកពេលយប់
ការងូតទឹកក្តៅឧណ្ណៗ នៅពេលយប់ ត្រូវបានបង្ហាញថា ធ្វើឱ្យយើងងងុយគេងលឿននៅពេលយប់ ។ ការសិក្សាមួយបានបង្ហាញថាការងូតទឹក៩០ នាទីមុនពេលចូលគេង បានធ្វើឱ្យអ្នកចូលរួមក្នុងការសិក្សាស្រាវជ្រាវ អាចគេងលក់លឿន។ គ្រាន់តែដាក់ជើងរបស់អ្នកក្នុងទឹកក្តៅឧណ្ណៗ ក៏អាចជួយឱ្យអ្នកគេងលក់លឿនដែរ។
២. ជម្រះចិត្តរបស់អ្នកឱ្យអស់កង្វល់
ដើម្បីគេងលក់ស្កប់ស្កល់នៅពេលយប់ អ្នកត្រូវជម្រះនូវកង្វល់របស់អ្នក ហើយមានភាពស្ងប់ស្ងៀម។ ភាពតានតឹងនិងកង្វល់ពេលខ្លះអាចរារាំងអ្នកមិនឱ្យគេងលក់។ ដូច្នេះសូមបិទភ្នែកបំបាត់ការព្រួយបារម្ភ ហើយអ្នកក៏អាចហាត់ដកដង្ហើមចូលនិងចេញបានដែរ។ រកបញ្ហារបស់អ្នកដែលធ្វើឱ្យតានតឹងនៅក្នុងខ្លួន ហើយងូតទឹកក្តៅឧណ្ណៗដើម្បីបញ្ចេញកង្វល់ចោល។
៣. ប្រើប្រាស់ខ្នើយ និងពូកមានគុណភាពខ្ពស់
ដើម្បីគេងលក់ស្រួលអ្នកត្រូវស្ថិតនៅលើពូកនិងខ្នើយដោយល្អ ។ ពេលដែលអ្នកមានពូកល្អ អ្នកទំនងជាមានអារម្មណ៍ធូរស្រាលជាងមុន ហើយអ្នកនឹងមិនមានអារម្មណ៍ឈឺចង្កេះស្មានិងតឹងនៅករបស់អ្នកឡើយ។ ម្យ៉ាងទៀតសម្អាតគ្រែរបស់អ្នកហើយដាក់វាឱ្យបានត្រឹមត្រូវ ដើម្បីឱ្យគេងលក់ស្រួល៕