ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកអាចស្រកបានចំនួន១០គីឡូ។ តើមានអ្វីខ្លះទៅ?
- អ្នកអាចកាត់បន្ថយជាតិស្ករដែលចូលទៅក្នុងខ្លួនអ្នក ដោយរាល់ថ្ងៃអ្នកអាចញ៉ាំដំឡូងតូចមួយ និងបាយកន្លះចាន។ បន្ទាប់មកអ្នកអាចជ្រើសរើសបន្លែ២ទៅ៣មុខ ឬពពួកផ្សិតក៏បានដែរ ដោយអាចយកទៅស្រុះទឹកក្តៅពិសារ។
- អាហារ៣ពេលរបស់អ្នកមិនគួរញ៉ាំដល់ថ្នាក់ឆ្អែកខ្លាំងពេកឡើយ ដោយអ្នកអាចបរិភោគឆ្អែតត្រឹមបរិមាណ៧០%បានហើយ ទើបអាចធ្វើឲ្យអ្នកមានរាងស្អាតដែលនារីគ្រប់គ្នាប្រាថ្នាចង់បាន។
- អាហារប្រចាំថ្ងៃរបស់អ្នកមិនគួរចម្អិនដោយប្រើខ្លាញ់ច្រើនទេ ជាពិសេស គឺចៀនតែម្តង។ អ្នកអាចប្តូរមកចម្អិនជាលក្ខណៈស្ងោរ ឬការប្រើភ្លើងតិចៗក្នុងការអាំងក៏បាន។ ការចម្អិនបែបនេះ នឹងធ្វើឲ្យអ្នកអាចស្រកទម្ងន់បានយ៉ាងជោគជ័យ។
- ក្នុងមួយសប្តាហ៍ អ្នកអាចញ៉ាំសាច់មាន់ចំនួនម្តង ហើយក្នុងមួយខែ អ្នកអាចបរិភោគសាច់ក្រហមដូចជាសាច់ជ្រូក សាច់គោ និងសាច់ពពែជាដើម។ នៅពេលដែលអ្នកអាចអនុវត្តតាមវិធីទាំងនេះ នោះអ្នកនឹងអាចស្រកបានរាងដែលអ្នករំពឹងទុកតាំងពីយូរបានតែម្តង៕