ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
បុគ្គលដែលកើតក្នុងឆ្នាំកុរ ជាអ្នកដែលមានចិត្តទូលាយណាស់ ថែមទាំងមានការតស៊ូខ្លាំង។ ជាពិសេស ក៏មានអ្នកតែងតែតាមជួយច្រើនពីក្រោយផងដែរ។ ដូចនេះ ក្នុងពេលអាយុកាន់តែច្រើន ប្រាក់នឹងកាន់តែចូល។
ឆ្នាំវក
អ្នកដែលកើតក្នុងឆ្នាំវក ជាមនុស្សដែលមានខួរក្បាលរសរវើកណាស់។ ជាពិសេស ក៏តែងតែមានអ្នកជួយបង្ហាញផ្លូវផងដែរ។ ដូចនេះ ចាប់ពីវ័យកណ្តាលនឹងចាប់ផ្តើមអាចទិញបានទាំងផ្ទះ និងឡានហើយ។
ឆ្នាំថោះ
មនុស្សដែលកើតក្នុងឆ្នាំថោះ ជាបុគ្គលដែលមានចិត្តល្អ ប៉ុន្តែងាយចាញ់បោកអ្នកដទៃ។ ជាពិសេស ក្រោយអាយុ៣០ឆ្នាំ មិនថាធ្វើអ្វីទេគឺអាចសម្រេចបានច្រើន។ ដូចនេះ ក្នុងពេលចាស់ទៅនឹងមិនលំបាកឡើយ៕