ចំពោះនារីដែលចង់ស អ្នកមិនចាំបាច់ប្រើថ្នាំ ឬឡេក៏អាចសបានដែរ ឲ្យតែអ្នកអនុវត្តតាមវិធីនេះ។ វាជាវីធីដែលមិនប៉ះពាល់ដល់សុខភាពអ្នក ថែមទាំងអាចជួយទ្រទ្រង់រាងកាយអ្នកទៀតផង។ តើមានវិធីសាស្ត្របែបណាខ្លះទៅ?
- អ្នកអាចជ្រើសរើសសណ្តែកបារាំងមកធ្វើជាអាហាររបស់អ្នកបាន ព្រោះវាជាបន្លែដែលសម្បូរទៅដោយវីតាមីនអេ។ ក្រោយពេលដែលអ្នកញ៉ាំរួច វានឹងធ្វើឲ្យមុខអ្នកបាត់ស្នាមអ៊ុចខ្មៅ ថែមទាំងជួយបណ្តឹងស្បែកដែលនៅជុំវិញភ្នែកអ្នកឲ្យតឹង មិនងាយជ្រួញឡើយ។
- អ្នកក៏អាចបរិភោគដំឡូងបារាំងដែរ ព្រោះនៅក្នុងនោះសម្បូរទៅដោយវីតាមីនប៊ី រួមនឹងសារធាតុដទៃទៀត។ សារធាតុទាំងនេះ នឹងជួយការពារអ្នកមិនងាយចាស់ឡើយ។ ជាពិសេស វាមានវីតាមីនសេក្នុងនោះ ដោយធ្វើឲ្យស្បែកអ្នកសតែម្តង។
- ឆៃថាវក៏ជាបន្លែដែលសម្បូរវីតាមីនសេដែរ ដោយក្រោយពេលដែលអ្នកពិសាររួច វានឹងធ្វើឲ្យស្បែកអ្នកប្រែជាស ហើយម៉ត់ទៀតផង។
- ចំពោះការ៉ុតវិញ វានឹងជួយការពារមិនឲ្យស្បែកងាយឡើងខ្លាញ់ឡើយ។ ដូចនេះ អ្នកមិនចាំបាច់ភ័យពីរឿងឡើងមុនទៀតទេ។
- ចំណែកត្រសក់វិញ នឹងជួយការពារស្បែកអ្នកមិនឲ្យប្រតិកម្មឡើយ។ ម្យ៉ាងទៀត វាក៏ធ្វើឲ្យស្បែកមានលក្ខណៈស តឹង និងបំបាត់ស្នាមអ៊ុចខ្មៅបានយ៉ាងងាយ៕