មនុស្សយើងភាគច្រើនមិនអាចថែរក្សារាងកាយរបស់យើងបានល្អឡើយ ។ អ្នកប្រហែលជាមិនបានដឹងខ្លួនថា ខ្លួនឯងបានធ្វើខុសចំពោះសុខភាពដូចជា គេងមិនគ្រប់ ឬញ៉ាំអាហារច្រើនៗជាដើម ។ បើសិនជាអ្នកមិនបានសម្គាល់ដឹងរឿងជាច្រើនដែលអ្នកធ្វើ និងអាហារដែលអ្នកញ៉ាំទេ ការប្រឈមនឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំថយចុះនឹងកើនឡើងជាមិនខាន។
ប្រព័ន្ធភាពស៊ាំរបស់មនុស្សយើងមាននាទីការពារខ្លួនពីមេរោគដែលធ្វើឲ្យមានជំងឺ ។ ដូច្នេះបើសិនជាវាចុះខ្សោយហើយ អ្នកពិតជាងាយនឹងកើតជំងឺណាស់ ។ ដើម្បីការពារខ្លួនពីជំងឺ ខាងក្រោមនេះគឺជាទម្លាប់អាក្រក់មួយចំនួនដែលអ្នកដល់ពេលត្រូវលុបបំបាត់ហើយ ដោយសារតែវាធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។
១-ជក់បារី ៖ អ្នកគួរតែដឹងហើយថា ការជក់បារី ឬស្រូបផ្សែងបារីពីគេ អាចនាំឲ្យខូចសុខភាពបាន ដោយចាប់ផ្តើមពីការខ្សោយប្រព័ន្ធភាពស៊ាំទៅ។ បើសិនជាអ្នកមិនអាចលះបង់ទម្លាប់នេះបាន អ្នកនឹងកើតជំងឺមហារីកជាច្រើនរួមទាំងមហារីកសួត និងមាត់ ។
២-ញ៉ាំគ្រឿងស្រវឹងច្រើន ៖ ការញ៉ាំគ្រឿងស្រវឹងច្រើនគឺជារឿងអាក្រក់បំផុតសម្រាប់ប្រព័ន្ធភាពស៊ាំ ដោសយារតែវាទៅបំផ្លាញភ្នាក់ងារ ឬហៅថាអង់ទីគ័ររបស់មនុស្សយើង ។ កាលណាអង់ទីគ័រនេះស្លាប់ច្រើន វានឹងមិនមានអ្វីការពារខ្លួនពីជំងឺឡើយ។
៣-គេងតិចពេក ៖ បើសិនជាអ្នកគេងមិនគ្រប់ ប្រព័ន្ធភាពស៊ាំនឹងមិនអាចស្តារឡើងវិញបាន ហើយក៏ត្រៀមខ្លួននឹងប៉ះពាល់នឹងកត្តាជាច្រើន ព្រមទាំងប្រព័ន្ធភាពស៊ាំចុះខ្សោយខ្លាំងទៀតផង ។ ក្រោយមក អ្នកពិតជាងាយនឹងឆ្លងការបង្ករោគដោយបាក់តេរី និងវីរុសណាស់។ អ្នកអាចសម្គាល់ដឹងតាមរយៈការឧស្សាហ៍ឆ្លងជំងឺផ្តាសាយតែម្តង ។
៤-ស្ត្រេសច្រើនរយៈពេលយូរពេក ៖ ការដែលស្ត្រេសយូរពេកអាចមានឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធភាពស៊ាំ និងធ្វើឲ្យងាយកើតការបង្ករោគក្នុងខ្លួនបាន ។ នៅពេលស្ត្រេសខ្លាំង រាងកាយនឹងផលិតអ៊័រម៉ូន Cortisol ដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ។ ចុងក្រោយងាយនឹងមានជំងឺណាស់ ។
៥-រស់នៅតែឯង ៖ ភាពឯការពេលខ្លះអាចញៀន ។ អ្នកដែលរស់នៅតែងឯែងច្រើនតែមិនអាចចូលក្នុងចំណោមគេចុះ ។ បើសិនជាអ្នកមិនអាចមានទំនាក់ទំនងក្នុងសង្គមគ្រប់គ្រាន់ដោយសារតែរវល់ពេក ប្រព័ន្ធភាពស៊ាំក៏នឹងងាយរងការប៉ះពាល់ដែរ ។ រឿងនេះមិនត្រឹមតែធ្វើឲ្យឆាប់ឈឺទេ ស្បែកក៏ឆាប់ចាស់ដែរ។
៦-មិនបានហាត់ប្រាណ ៖ ការហាត់ប្រាណគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការថែរក្សាសុខភាពរាងកាយ ។ ការដែលរស់នៅមិនបានហាត់ប្រាណទេ វានឹងប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ និងបន្ថយការមានសុខភាពល្អដោយមិនដឹងខ្លួនផង ។ អ្នកដែលមិនបានហាត់ប្រានងាយនឹងមានជំងឺយូរជាងអ្នកហាត់ប្រាណ ។
៧-ញ៉ាំផ្អែមច្រើនពេក ៖ ជាតិផ្អែមអាចបន្ថយសមត្ថភាពប្រព័ន្ធភាពស៊ាំក្នុងការប្រយុទ្ធប្រឆាំងមេរោគ ហើយវាអាចជំនួសវីតាមីនCបានដោយអាចបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ។ ក្នុងរយៈពេល២-៣នាទីក្រោយពីទទួលទានជាតិផ្អែមរួចវានឹងបន្ថយមុខងាររបស់ប្រព័ន្ធភាពស៊ាំបាន៤០ភាគរយ ៕