ភ្លៅ គឺជាចំណុចសំខាន់សម្រាប់មនុស្សស្រីគ្រប់រូប ។ នៅពេលដែលភ្លៅរីកធំ ម្តងៗ គេតែងតែពិបាកចិត្តខ្លាំងណាស់។ ដូចនេះតើគួរធ្វើដូចម្តេចដើម្បីបំបាត់ភាពសៅហ្មងនេះបាននោះ ?
1.ពេលបាយហើយអ្នកនឹងមិនត្រូវអង្គុយទេ ព្រោះធ្វើឲ្យឈាមដើរមិនបានល្អ ដោយអាចធ្វើឲ្យភ្លៅអ្នកងាយនឹងធំខ្លាំងណាស់ ។ ដូចនេះ អ្នកគួរតែដើរហាត់ប្រាណ ដើម្បីទទួលបានជើងស្អាត ។
2.ការមិនចូលចិត្តហាត់ប្រាណមានន័យថា ខ្ជិល ក៏ជាកត្តាមួយដែលអាចធ្វើឲ្យភ្លៅអ្នកធំផងដែរ ។ ដូចនេះអ្នកគួរតែចាប់ផ្តើមសាងទម្លាប់ក្នុងការហាត់ប្រាណ ដើម្បីទទួលបានទាំងរាង និងជើងផងដែរ ។
3.ការឈរពេញមួយថ្ងៃហើយមិនម៉ាស្សាជើង ក៏ជាទម្លាប់ដែលអាចធ្វើឲ្យភ្លៅអ្នកធំផងដែរ ។ ដូចនេះអ្នកមិនគួរតែងតែឈរទេ ទើបមិនធ្វើឲ្យប៉ះពាល់ដល់ជើងអ្នកបាន ។
4.ការចូលចិត្តពាក់ស្បែកជើងដែលមិនល្មមនឹងជើងហើយដើរ ។ យូរទៅជើងអ្នកនឹងមិនស្អាត ព្រោះអ្នកបានសាងទម្លាប់ខុសមួយ ។ ដូចនេះអ្នកគួរតែប្រយ័ត្នពីទម្លាប់ ទើបអាចធ្វើឲ្យជើងតូច ហើយស្អាត ។
5.ការឈរមិនប្រក្រតី ឈរមិនត្រង់ដូចជាឈរវៀចខ្លួនមួយចំហៀងជាដើម ។ នៅពេលដែលអ្នកឈរបែបនេះ ភ្លៅអ្នកនឹងមិនស្អាតឡើយ ថែមទាំងអាចធាត់ខ្លាំងទៀតផង ។
ដូចនេះអ្នកគួរតែចៀសវាងប្រព្រឹត្តអំពើខាងលើនេះ ដើម្បីជើងរបស់អ្នកស្អាត ៕