អាហារដែលអ្នកបរិភោគមានសារសំខាន់ក្នុងការផ្តល់ថាមពលចាំបាច់ដល់អ្នក ដូចគ្នានេះដែរការគេងនៅពេលយប់ក៏មានសារសំខាន់ដូចគ្នាដែរ ។ ការគេងមិនគ្រប់គ្រាន់អាចនាំឱ្យមានបញ្ហាសុខភាពជាច្រើន ។
ការស្រាវជ្រាវថ្មីមួយបានរកឃើញថាការគេងមិនគ្រប់គ្រាន់អាចមានផលប៉ះពាល់ធ្ងន់ទៅលើចំនួនមេជីវិតឈ្មោល ។ ការស្រាវជ្រាវបានបង្ហាញថាមានការទាក់ទងរវាងរយៈពេលនៃការគេង និងការវាស់វែងនៃក្រូម៉ូសូមនៅក្នុងមេជីវិតឈ្មោល ។
ចំពោះការស្រាវជ្រាវនេះ ក្រុមអ្នកស្រាវជ្រាវបានសិក្សាលើគំរូទឹកកាមចំនួន២០២០គំរូដែលត្រូវបានផ្តល់ដោយអ្នកស្ម័គ្រចិត្តពីមនុស្សប្រុសចំនួន៧៩៦នាក់មកពីមហាវិទ្យាល័យនៅទីក្រុង Chongqing (ប្រទេសចិន) ពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៥ ។
ក្នុងអំឡុងពេលនៃការស្រាវជ្រាវនេះ បុរសដែលគេងបាន៩ម៉ោងជារៀងរាល់ថ្ងៃ និងអ្នកដែលគេងបាន៦,៥ម៉ោង ឬតិចជាងនេះមាន High DNA Stainability ៤១% និង៣០%ទាបជាង ។ DNA Stainability គឺជាសន្ទស្សន៍ដែលតំណាងអោយសមាមាត្រនៃមេជីវិតឈ្មោលជាមួយនឹងក្រូម៉ាទីនមិនប្រក្រតី ។
ក្រូម៉ាទីនគឺជា DNA ស្មុគ្រស្មាញ និងប្រូតេអ៊ីនដែលបង្កើតជាក្រូម៉ូសូម ។ មិនត្រឹមតែការគេងតិចពេកប៉ុណ្ណោះទេដែលមិនល្អចំពោះចំនួនមេជីវិតឈ្មោល ការគេងច្រើនពេកក៏មានផលមិនល្អដូចគ្នា ។
លោកវេជ្ជបណ្ឌិត Jia Cao សហអ្នកនិពន្ធនៃការសិក្សានេះបាននិយាយថា ៖ «វាត្រូវបានគេរកឃើញនៅក្នុងការស្រាវជ្រាវពីមុនដែលបង្ហាញថាប៉ារ៉ាម៉ែត្រគំរូទឹកកាមទាំង២នេះមានកម្រិតខ្ពស់នៅពេលគេងពី៧ទៅ៧,៥ម៉ោងក្នុងមួយថ្ងៃ ហើយការគេងយូរ ឬខ្លីជាងនេះសុទ្ធតែមានការទាក់ទងទៅនឹងការថយចុះប៉ារ៉ាម៉ែត្រនៃទឹកកាមទាំង២ » ៕