នារីដែលសង្ឃឹមចង់បានស្វាមីដែលល្អ គួរតែជ្រើសរើសមនុស្សប្រុស៧ប្រភេទនេះជាគូអនាគត ។ តើមាននរណាខ្លះទៅ?
១. មនុស្សប្រុសដែលចេះគោរពសមាជិកខាងស្រី ជាបុរសដែលអ្នកគួរតែរៀបការជាមួយ ព្រោះមានបុរសខ្លះតែងមើលងាយខាងស្រី នៅពេលដែលគ្រួសារខាងស្រីក្រ។
២. បុរសដែលដៃមិនព្រាន មានន័យថា គេផ្តល់តម្លៃដល់អ្នក ដោយមិនហ៊ានប៉ះពាល់រាងកាយអ្នកទេនៅមុនពេលដែលរៀបការ។ មនុស្សប្រុសបែបនេះ អ្នកគួរតែយកមកធ្វើជាស្វាមីបានបើគេសុំអ្នករៀបការ។
៣. មនុស្សប្រុសដែលទុកសេរីភាពដល់អ្នក ហើយមិនគ្រប់គ្រងអ្នកខ្លាំង គឺជាបុគ្គលដែលអ្នកគួរតែយកមកធ្វើជាប្តី ព្រោះបើគេការពារអ្នកខ្លាំងពេក នឹងធ្វើឲ្យអ្នកពិបាកដកដង្ហើមបាន ហើយគ្មានសុភមង្គលឡើយ។
៤. នៅពេលដែលគេតែងសរសើរអ្នកនៅចំពោះមុខគ្រួសារគេ ធ្វើឲ្យអ្នកមានមុខមាត់ នោះមានន័យថា គេពិតជាទុកអ្នកសំខាន់។ ដូចនេះ បើគេជាបុគ្គលដែលទុកអ្នកសំខាន់បែបនេះ អ្នកគួរតែពិចារណា ដើម្បីធ្វើជាភរិយាគេបាន។
៥. នារីគួរតែរៀបការជាមួយនឹងបុរសដែលមានចិត្តទូលាយ មិនប្រកាន់ច្រើន មិនរករឿងច្រើន ព្រោះបុរសបែបនេះ នឹងអាចផ្តល់សុភមង្គលដល់អ្នកបានអស់មួយជីវិត។
៦. មនុស្សប្រុសដែលស្រឡាញ់ការហាត់ប្រាណ ក៏អ្នកអាចប្រគល់វាសនាដល់គេដែរ ព្រោះការហាត់ប្រាណនេះ អាចធ្វើឲ្យមានសុខភាពរឹងមាំ។ ដូចនេះ អ្នកនឹងមិនសូវបារម្ភឡើយ។
៧. មនុស្សប្រុសដែលធ្វើឲ្យអ្នកមានអារម្មណ៍សុវត្ថិភាពទោះមិននៅជិតខ្លួនអ្នក ថែមទាំងមិនហ៊ាននៅជិតមិត្តនារី នោះអ្នកអាចយកមកធ្វើជាស្វាមីបានហើយ ព្រោះបុគ្គលនេះ អាចធ្វើឲ្យអ្នកមិនកើតសម្ពាធអារម្មណ៍ ឬកើតជំងឺបេះដូងព្រោះតែសង្ស័យច្រើន និងបារម្ភច្រើនឡើយ