ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ
បុគ្គលដែលកើតក្នុងឆ្នាំឆ្លូវ មានចិត្តដែលល្អចូលចិត្តជួយអ្នកដទៃខ្លាំងណាស់។ ជាពិសេស មិនថាក្នុងការងារ ឬមុខរបរទេសុទ្ធតែអាចទទួលបានផលដែលនឹកស្មានមិនដល់ចូលមក។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលវ័យចាស់ក៏មានទ្រព្យចូលមកមិនចេះឈប់ផងដែរ។ ជាហេតុដែលធ្វើឲ្យក្រដាសប្រាក់ដែលមានចាយក្នុងដៃនឹងមិនចេះតិចឡើយ។
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំខាល ក្នុងមួយជីវិតនេះគឺរាប់អានបានមិត្តភក្តិច្រើនណាស់។ ជាពិសេស ក៏មានអ្នកតាមជួយច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនឹងអាចឆ្លងកាត់ព្យុះភ្លៀងច្រើន។ ជាហេតុដែលធ្វើឲ្យអ្នកអាចទទួលបានក្រដាសប្រាក់ដែលចាយយ៉ាងណាក៏នៅសល់បានច្រើនក្នុងគណនីសន្សំប្រាក់ដែរ។
ឆ្នាំកុរ
មនុស្សដែលកើតក្នុងឆ្នាំកុរ នឹងអាចទទួលបានជំនួយធំពីផ្កាយសំណាង។ ជាពិសេស ក៏អាចទទួលបានឱកាសដែលនឹកស្មានមិនដល់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងពេលដែលមានអាយុកាន់តែច្រើន នោះអ្នកនឹងកាន់តែអាចផលិតបានលុយក្រាស់។ ជាហេតុដែលធ្វើឲ្យលុយសល់ច្រើនណាស់ក្នុងហោប៉ាវខោ។
ឆ្នាំម្សាញ់
បុគ្គលដែលកើតក្នុងឆ្នាំម្សាញ់ នឹងអាចផលិតបានប្រាក់ដែលក្រាស់ៗណាស់។ ជាពិសេស ក៏អាចបណ្តាក់ទុនទទួលបានផលធំដែរ។ មិនត្រឹមតែប៉ុណ្ណោះ មិនថាទ្រព្យធំ ឬតូចទេ គឺចូលមកទាំងអស់។ ជាហេតុដែលធ្វើឲ្យលុយក្នុងមួយជីវិតនេះកើនរហូត មិនចេះថយចុះនោះឡើយ។ ដូចនេះ អ្នកនឹងរស់នៅបានយ៉ាងសុខស្រួលខ្លាំងតែម្តង។
ឆ្នាំរោង
មនុស្សដែលកើតក្នុងឆ្នាំរោង មានសំណាងតាំងពីពេលកើតមក។ ជាពិសេស ក៏មានអ្នកនាំលាភធំ និងតូចចូលមកឲ្យផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលជួបនឹងបញ្ហាគឺមានអ្នកតាមជួយដោះស្រាយជានិច្ច។ ជាហេតុដែលធ្វើឲ្យជីវិតគឺប្រទះតែភាពសប្បាយរីករាយ និងសុភមង្គលតែប៉ុណ្ណោះ៕