អ្នកដែលមានបញ្ហារលាកសន្លាក់អាចធ្វើរឿងជាច្រើនដើម្បីបន្ថយការឈឺចាប់ បង្កើនការធ្វើចលនា និងពង្រឹងដល់ការធ្វើចលនារបស់ពួកគេថែមទៀតបាន ។ សូមណែនាំគន្លឹះសុខភាពខាងក្រោមនេះ ដើម្បីជួយជំរុញដល់សុខភាពសន្លាក់កាន់តែមានសុខភាពល្អថែមមួយកម្រិតទៀត៖
១-ហាត់ប្រាណជាទៀងទាត់ ដោយយ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃ ចំនួន៥ថ្ងៃក្នុងមួយសប្តាហ៍ ។
២-ថែរក្សាទម្ងន់ឲ្យមានសុខភាពល្អ ។
៣-ចូរចៀសវាងការប្រើប្រាស់សន្លាក់ច្រើនជ្រុល និងសន្លាក់ដែលមានរបួស ។ ចូរសម្រាកសិន និងផ្លាស់ប្តូរសកម្មភាពតាមតែអាចធ្វើទៅបានក្នុងពេលហាត់ប្រាណ និងធ្វើការងារដែលតម្រូវឲ្យធ្វើចលនា ដដែលៗ ។
៤-ទៅជួបគ្រូពេទ្យនៅពេលមានអាការដំបូងនៃការរលាកសន្លាក់ ។