សូមបង្ហាញអ្នកពីគ្រោះថ្នាក់ដែលបុរសអាចនឹងជួបពេលដែលញ៉ាំស្រាច្រើន ។
១.ដំបូងថ្លើមអ្នកនឹងអាចរងគ្រោះមុនគេ ព្រោះសារធាតុដែលមានក្នុងស្រានោះអាចធ្វើឲ្យថ្លើមអ្នកងាយកើតកោសិកាមហារីកណាស់។ ដូចនេះពេលដែលអ្នកពិសាក្នុងរយៈពេលយូរ ថ្លើមអ្នកនឹងខូច បន្តិចម្តងៗដោយមិនដឹងខ្លួន។
២.បន្ទាប់មក ស្ពែម៉ាតូសូអ៊ីតរបស់អ្នកនឹងចាប់ផ្តើមធ្លាក់ចុះ ហើយបើធ្ងន់ វានឹងងាប់អស់ ដោយធ្វើឲ្យអ្នកមិនងាយមានកូនដូចជាអ្នកដទៃឡើយ។ ទោះបីជាមាន ក៏កូនមានប្រាជ្ញាមិនសូវឆ្លាតដែរ ។
៣.បន្ទាប់មកទៀតនឹងធ្វើឲ្យប៉ះពាល់ដល់ក្រពះរបស់អ្នក ដោយធ្វើឲ្យក្រពះអ្នកចេញឈាម រលាកក្រពះ និងអាការដទៃទៀត ។ ដូចនេះអ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ។
៤.ចុងក្រោយ អ្នកនឹងងាយជួបនឹងគ្រោះថ្នាក់ក្រោយពេលដែលពិសាស្រារួច ព្រោះអ្នកបានបាត់បង់សតិក្រោយពេលស្រវឹង ។ ជាហេតុដែលធ្វើឲ្យអ្នកងាយប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរជាខ្លាំង ។ ដូចនេះប្រសិនជាអ្នកមិនចង់ឲ្យសុខភាពអ្នកទ្រុឌទ្រោម ឬមិនចង់បាត់បង់ជីវិត អ្នកគួរតែតមក្នុងការញ៉ាំស្រា ៕