ការឈឺក្បាលប្រកាំង គឺជាបញ្ហាមួយដ៏រសើបមួយ ប៉ុន្តែអ្នកអាចសិក្សាពីមធ្យោបាយមួយចំនួន ដើម្បីជួយគ្រប់គ្រងបញ្ហានេះ ។ រាប់ចាប់ពីថ្នាំទៅដល់ការព្យាបាលដទៃទៀត និងទៅកាន់មធ្យោបាយ ថ្មីៗដើម្បីបន្ថយស្ត្រេស និងបន្ធូរអារម្មណ៍នោះ សូមសាកល្បងវិធីសាស្ត្រដូចខាងក្រោមនេះ ៖
ធ្វើតាមគម្រោងនៃការព្យាបាលរបស់អ្នក ៖ កុំប្រើថ្នាំដែលគ្រូពេទ្យមិនបានឲ្យ
១– បន្ថយស្ត្រេស ៖ ចូណាយពេលដើម្បីបន្ធូរអារម្មណ៍ ដោយសិក្សាពីជំនាញដែលអាចធ្វើឲ្យអ្នកធូរស្រាល ដូចជាការដកដង្ហើម ជ្រៅៗ និងបន្ធូរសាច់ដុំជាដើម ។
២– បន្ធូរស្ត្រេសរាងកាយ ៖ ការសម្រាក និងគេងបានត្រឹមត្រូវនឹងជួយអ្នកឲ្យបន្ធូរអារម្មណ៍នៅថ្ងៃថ្មី ហើយប្រសិនបើអ្នកអង្គុយរយៈពេលយូរ សូមក្រោកឈរ ទាញសន្ធឹងសាច់ដុំ បន្ធូរស្មា ក និងថ្គាមរបស់អ្នក ។
៣– លំហាត់ប្រាណជារៀងរាល់ថ្ងៃ ៖ ព្យាយាមធ្វើលំហាត់ប្រាណឲ្យបាន៣០នាទីឲ្យបានច្រើនថ្ងៃក្នុង មួយសប្តាហ៍ៗ ។
៤– ធ្វើវាជាទម្លាប់ ៖ ញ៉ាំអាហារឲ្យត្រូវម៉ោងគ្នុងអំឡុងពេលថ្ងៃ ចូលគេង និងភ្ញាក់ពីគេងឲ្យត្រូវម៉ោងគ្នា ។
៥– ឈប់ជក់បារី ៖ វាអាចនាំឲ្យអ្នកឈឺក្បាលប្រកាំងខ្លាំង