ទម្លាប់ប្រចាំថ្ងៃដែលអាចធ្វើឲ្យអ្នកមានរាងស្អាតបាន ។ តើមានអ្វីខ្លះទៅ ?
១.នៅពេលដែលអ្នកអង្គុយ អ្នកគួរតែអង្គុយឲ្យត្រង់ ដោយមិនគួរអង្គុយកោងខ្នងនោះទេ ព្រោះការអង្គុយ ឈរ ដើរត្រង់នេះ អាចជួយធ្វើឲ្យរាងអ្នកស្អាតខ្លាំងណាស់ ថែមទាំងមិនធ្វើឲ្យឆ្អឹងខ្នងអ្នកខូចទៀតផង ។
២.អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ព្រោះទឹកនេះ អាចជួយធ្វើឲ្យក្បាលពោះអ្នករាបស្មើ ថែមទាំងជួយធ្វើឲ្យស្បែកអ្នកមានសំណើមទៀតផង ។
៣.បន្លែ និងផ្លែឈើ អ្នកគួរតែញ៉ាំឲ្យបានច្រើនជាងសាច់ ផ្សេងៗ ព្រោះវាអាចជួយធ្វើឲ្យរាងអ្នកស្អាតបាន ។ ជាពិសេសក្បាលពោះអ្នកក៏អាចបាត់លឿនផងដែរ បើអ្នកព្យាយាមពិសារច្រើន ។
៤.អ្នកអាចញ៉ាំកាហ្វេខ្មៅបាន ព្រោះសារធាតុកាហ្វេអ៊ីន អាចធ្វើឲ្យក្រពះ និងពោះវៀនអ្នកដំណើរការលឿន ថែមទាំងអាចជួយប្រឆាំងនឹងភាពចាស់ ព្រមទាំងជួយធ្វើឲ្យកាឡូរីក្នុងរាងកាយអ្នកស្រកចុះផងដែរ ដោយធ្វើឲ្យក្បាលពោះអ្នកបាត់តែម្តង ។
៥.អ្នកគួរតែបរិភោគផលិតផលដែលផលិតពីទឹកដោះគោបាន ព្រោះផលិតផលទាំងនេះ ក៏អាចជួយធ្វើឲ្យរាងអ្នកស្អាតផងដែរ ។
៦.អ្នកមិនគួរទំពារស្ករកៅស៊ូឡើយ ព្រោះអ្នកអាចស្រូបយកខ្យល់ច្រើនចូលក្នុងពោះ ដោយធ្វើឲ្យក្បាលពោះអ្នកអាចធំដោយមិនដឹងខ្លួន ។
៧.នៅពេលដែលអ្នកញ៉ាំបាយ អ្នកគួរតែទំពាឲ្យម៉ដ្ឋ ទើបលេបចូលទៅក្នុងពោះ ។ ការធ្វើបែបនេះដើម្បីឲ្យក្រពះឆាប់រំលាយ ដោយធ្វើឲ្យអ្នកមិនងាយឡើងទម្ងន់ឡើយ ។
៨.អ្នកគួរតែរក្សាទម្លាប់នៃការបត់ជើងធំឲ្យបានល្អ ព្រោះក្រោយពេលដែលអ្នកបត់ជើងធំរួច ជាតិពុលនឹងអាចចេញពីរាងកាយអ្នក ដោយធ្វើឲ្យអ្នកមានរាងដែលស្អាត ។
៩.នៅពេលដែលអ្នករងសម្ពាធធ្ងន់ ក៏អ្នកអាចធាត់ផងដែរ ។ ដូចនេះអ្នកគួរតែចេះបន្ធូរអារម្មណ៍ ទើបអាចធ្វើឲ្យរាងអ្នកស្អាតបាន ៕