ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកមានស្នេហាបានសម្រេច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ក្នុងនាមជាបុរសម្នាក់ អ្នកគួរតែមុខក្រាស់បន្តិច ទើបអាចទទួលបាននារីដែលអ្នកស្រឡាញ់ ដោយអ្នកគួរតែមានចិត្តក្លាហាន និងហ៊ានចេញមុខ មិនគួរធ្វើជាបុរសដែលមានចរិតទន់ជ្រាយនោះទេ។ ជាពិសេស អ្នកគួរតែហ៊ាននិយាយ ហ៊ានធ្វើ ហើយមិនងាយអោនក្បាល ទើបអាចទាក់ទាញបានចិត្តរបស់មនុស្សស្រី។
- អ្នកមិនគួរតែងតែស្អិតជាប់ខ្លួននារីម្នាក់នោះឡើយ ព្រោះអាចធ្វើឲ្យគេធុញបាន។ ដូចនេះ អ្នកគួរតែទុកពេលឲ្យគេគិតខ្លះ ទើបអាចទទួលបានចិត្តរបស់គេបានពេញលេញ។
- អ្នកគួរតែស្វែងយល់ពីចំណង់ចំណូលចិត្តរបស់មនុស្សស្រីដែលអ្នកស្រឡាញ់នោះ ទើបអាចធ្វើឲ្យគេសប្បាយចិត្ត ហើយទាក់ទាញចិត្តគេបាន។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីអាចទទួលបានមនុស្សស្រីដែលអ្នកស្រឡាញ់៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)