ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការកាត់បន្ថយខ្លាញ់ក្នុងរាងកាយ។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែព្យាយាមហាត់ប្រាណ ដូចជា ការដើរលឿន រត់យឺត ឬហែលទឹកជាដើម។ ការហាត់ប្រាណដោយធ្វើចលនាទាំងនេះ អាចជួយដុតខ្លាញ់ក្នុងរាងកាយរបស់អ្នកបាន។ ជាពិសេស អ្នកគួរតែចៀសពីការអង្គុយយូរមិនងើប ទើបខ្លាញ់មិនកកក្នុងរាងកាយច្រើនមិនងាយរំលាយ។
- អ្នកគួរតែកែរបបអាហាររបស់អ្នក ដោយមិនគួរញ៉ាំស្ករ បង្អែម អាហារបំពងខ្លាញ់ ភីបស្សា និងហាំប៊ឺហ្គឺច្រើនឡើយ ព្រោះវាសុទ្ធតែជាអាហារដែលបង្កើនជាតិខ្លាញ់ក្នុងរាងកាយអ្នកបាន។ ដូចនេះ អ្នកគួរតែបរិភោគបន្លែ ផ្លែឈើ ពពួកសណ្តែក និងអាហារដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់ដូចជា សាច់ទ្រូងមាន់ សាច់ត្រី និងផកិតផលធ្វើពីសណ្តែក ទើបអាចកាត់បន្ថយខ្លាញ់ក្នុងរាងកាយអ្នកបាន។ ជាពិសេស អាហារដែលមានប្រៃខ្លាំង ក៏គួរតែបន្ថយញ៉ាំផងដែរ។
- អ្នកគួរតែគេងឲ្យបានគ្រប់គ្រាន់ ដោយមួយយប់គួរតែគេងបានឲ្យគ្រប់ពី៧ទៅ៩ម៉ោង ទើបល្អចំពោះសុខភាពរបស់អ្នក។ ជាពិសេស មុនពេលចូលគេងមិនគួរលេងទូរស័ព្ទឡើយ វាអាចធ្វើឲ្យអ្នកមិនងាយគេងលក់នោះទេ។ ដូចនេះ អ្នកគួរតែសាងទម្លាប់ល្អក្នុងការគេង ទើបសុខភាពមិនងាយជួបនឹងបញ្ហា៕