ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលបង្ហាញប្រាប់អ្នកថា អ្នកគួរតែបញ្ឈប់ការស្រកទម្ងន់របស់អ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ប្រសិនជាអ្នកគេងគ្រប់ ប៉ុន្តែបែរជាមិនមានអារម្មណ៍ក្នុងការបំពេញការងារ ដោយឆាប់មានអារម្មណ៍ថានឿយហត់ នោះអ្នកគួរតែបញ្ឈប់ការស្រកទម្ងន់របស់អ្នក ព្រោះបើអ្នកបន្តស្រក នោះនឹងអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកខ្លាំង។
- ក្នុងដំណាក់កាលស្រកទម្ងន់ ការពិសារតិចគឺជារឿងធម្មតា ប៉ុន្តែបើអ្នកមិនមានអារម្មណ៍បរិភោគអ្វីទាល់តែសោះ ដោយឃើញអាហារគឺញ៉ាំមិនចូលតែម្តង។ បើកើតមានអាការៈទាំងនេះ អ្នកគួរតែប្រយ័ត្នពីសុខភាពរបស់អ្នកឲ្យបានខ្ពស់ ព្រោះមិនញ៉ាំក្នុងរយៈពេលយូរ អាចធ្វើឲ្យអ្នកដួលបាន។
- នៅពេលដែលអ្នកស្គមបានសម្រេច ប៉ុន្តែក្នុងខ្លួនមិនមានកម្លាំងសោះ ក៏អ្នកគួរតែប្រយ័ត្នផងដែរ ព្រោះជួលកាលអ្នកអាចប្រើវិធីជ្រុល ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងដំណាក់កាលស្រកទម្ងន់របស់អ្នក៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)