របបអាហារដែលមានសុខភាពល្អ និងការរក្សារាងកាយឲ្យសកម្មនឹងជួយអ្នកក្នុងការគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាម ព្រមទាំងបង្ការជំងឺទឹកនោមផ្អែមថែមទៀតផង ។ វាក៏ជួយអ្នកក្នុងការគ្រប់គ្រងទម្ងន់របស់អ្នក ហើយជាទូទៅអ្នកនឹងមានអារម្មណ៍ល្អប្រសើរ ។
អ្នកអាចញ៉ាំអាហារជាច្រើនប្រភេទ ៖ មិនមានអ្វីដែលអ្នកមិនអាចទទួលទានបានទេ ប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី២ ប៉ុន្តែអ្នកត្រូវតែកំណត់អាហារមួយចំនួន ។
អ្នកគួរតែ ៖
១. បរិភោគអាហារជាច្រើនប្រភេទ រាប់បញ្ចូលទាំងផ្លែឈើ បន្លែ និងអាហារម្សៅមួយចំនួនដូចជាប៉ាស្តាជាដើម ។
២. រក្សាជាតិស្ករខ្លាញ់ និងអំបិលឲ្យមានតិចបំផុត ។
៣. បរិភោគអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាចជារៀងរាល់ថ្ងៃ កុំរំលងអាហារ (ប៉ុន្តែយកល្អតិចៗ) ។
៤. ប្រសិនបើអ្នកត្រូវការផ្លាស់ប្តូររបបអាហាររបស់អ្នក វាអាចមានភាពងាយស្រួលក្នុងការធ្វើការផ្លាស់ប្តូរតិចតួចរាល់សប្តាហ៍ ។
សកម្មភាពរាងកាយ គឺត្រូវតែមានជាប្រចាំ និងឲ្យបានច្រើន ដែលវាអាចមានដូចជា ៖
១. ការធ្វើការងារក្នុងផ្ទះ ងាយៗមួយចំនួន ដូចជាថែសួន ជូតផ្ទះ និងឡើងជណ្តើរជាដើម ។
២. ហាត់ប្រាណឲ្យបានរាល់ថ្ងៃ ។
៣. អ្នកអាចបង្កើតការសប្បាយជាមួយនឹងកីឡាមួយចំនួនដូចជាហែលទឹក ឬធាក់កង់ជាដើម